(ភ្នំពេញ)៖ ភាពនឿយហត់ និងការលះបង់របស់បងប្អូនកងកម្លាំងគ្រប់ប្រភេទ និងមន្ត្រីរាជការ ក្នុងការថែរក្សាសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនជនរួមជាតិ នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក ពិតជាសំខាន់ និងត្រូវការយកចិត្តទុកដាក់ខ្ពស់។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកពិសាកម្ពុជា និងភេសជ្ជៈសរុបជាង២០០០០កេស ក្នុងនោះ ផលិតផលជិត ១៤,០០០កេស បានផ្តល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ចែងបែងចែកជូន ដល់បងប្អូនកងកម្លាំងរាជអាវុធហត្ថ ប៉ូលីស មន្ត្រីរាជការ និងកីឡាករប្រណាំងទូកង ក្នុងការបំពេញបេសកកម្មអ៉ុំឡុងពេលបុណ្យអុំទូកនេះ។
ជាពិសេស ខ្មែរ ប៊ែវើរីជីស នឹងចែកភេសជ្ជៈ និងទឹកពិសាកម្ពុជាដល់សាធារណៈជន ដែលបានចូលរួមបុណ្យអ៉ុំទូកនៅរាជធានីភ្នំពេញដោយឥតគិតថ្លៃ។ រឹតតែពិសេសជាងនេះទៀត ខ្មែរ ប៊ែវើរីជីស នឹងរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្ស និងមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរទូទាំងប្រទេស រយៈពេលបីថ្ងៃជាប់គ្នា សរុបចំនួន ៤ ទីតាំង។ កាន់តែរំភើប ភេសជ្ជៈប៉ូវកម្លាំង វើក នឹងរៀបចំព្រឹត្តិការណ៍ មកលេងអុំទូក គាស់ វើក ឈ្នះម៉ូតូ ដើម្បីនាំមហាសំណាងមកជូនបងប្អូនកីឡាករ ក៏ដូចជាមហាជនទាំងអស់នៅថ្ងៃទី១៦ វិច្ឆិកា នៅទីតាំង ប្រគំតន្រ្តី WURKZ TOUR CONCERT នៅ OCIC ចាប់ពីម៉ោង ១២:៣០ នាទី ថ្ងៃត្រង់។
សូមបងប្អូនអញ្ជើញមកចូលរួមផ្សងសំណាងឲ្យបានច្រើនកុះករ ព្រោះរង្វាន់ធំមានម៉ូតូហុងដាឌ្រីមដល់ទៅ ៥គ្រឿង និងរង្វាន់ទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់៕