(ឡុងដ៍)៖ Ronnie O’Sullivan អតីតកីឡាករស្នូកឃើលំដាប់លេខ១ ពិភពលោក បានហាលអាវពីព្រឹត្តិការណ៍ Champion of Champions 2024 ក្រោយពេលប្រកួតចាញ់ Xiao Guodong របស់ចិនកាលពីរាត្រីថ្ងៃព្រហស្បតិ៍។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Ronnie វ័យ ៤៨ឆ្នាំ បានជ្រុះចេញត្រឹមជុំដំបូង ក្នុងប្រកួតដែលកីឡាករអន្តរជាតិអង់គ្លេសរូបនេះបានបើកការនាំមុខ ៣សិតមុនទៅហើយ ក្នុងការប្រកួតដែលមាន ៧សិតសរុបនោះ។
នៅយប់នោះដដែល Xiao ក៏បានបន្តវាយបកយកឈ្នះ Mark Selby ៦-៥ សម្រាប់វគ្គ ៨នាក់ចុងក្រោយ បន្ទាប់ពីត្រូវបាន Selby បើកការនាំមុខ ៤-១ ប៉ុន្តែបាននាំមុខ ៥-៤ វិញដ៏គួរឱ្យភ្ញាក់ផ្អើលផងដែរ។
ចំណែកឯ Ronnie ដែលអតីតធ្លាប់ឈ្នះជើងឯក Champion of Champions បាន ៤លើកផងនោះ នៅទីក្រុង Bolton ប្រទេសអង់គ្លេស និងឈ្នះចុងក្រោយឆ្នាំ២០២២ បានបាត់បង់ឱកាសប្រជែងពាននេះត្រឹមជុំទី១ ប៉ុណ្ណោះ ក្នុងនាមជាអតីតជើងឯកពិភពលោក ៧សម័យកាលផងនោះ។
កីឡាករស្នូកឃើជើងចាស់រូបនេះ បន្តហាលអាវពី ២កម្មវិធីចុងក្រោយជាប់ៗគ្នា ពោលកាលពីសប្តាហ៍មុន Ronnie ក៏បានហាលអាវពីព្រឹត្តិការណ៍ International Championship 2024 ក្រោមដៃរបស់កីឡាករចិនដែរ Pang Junxu ពីវគ្គ ៣២នាក់៕