(អ៉ីតាលី)៖ លោក Claudio Ranieri បានព្រមព្រៀងត្រលប់មកវិញក្នុងតួនាទីការងារគ្រូបង្វឹកបន្តទៀត ជាមួយការទៅដឹកនាំក្រុមអាជីព AS Roma ជាមួយកិច្ចសន្យារហូតដល់បញ្ចប់រដូវកាលនេះ, នេះបើតាមការប្រកាសពីក្លិបកាលពីថ្ងៃព្រហស្បតិ៍ ហើយនេះលើកទី៣ ដែលបានចូលទៅដឹកនាំក្រុមក្នុងទីក្រុងរ៉ូម ជាទឹកដីកំណើត នឹងជាក្លិបអាជីពដំបូងរបស់លោក។

AS Roma បច្ចុបន្នកំពុងជួបការលំបាកក្នុងការប្រកួតប្រជែងដោយគ្មានគ្រូបង្វឹក បន្ទាប់ពីការចាកចេញរបស់លោក Ivan Juric ខណៈបុរសសញ្ចាតិអ៉ីតាលីមានវ័យ ៧៣ឆ្នាំ Claudio Ranieri ជាអ្នកចាត់ការពោពេញបច្ចេកទេស និងបទពិសោធច្រើន បានចូលនិវត្តន៍ពីការងារ គិតចាប់ពីបញ្ចប់តួនាទីនៅក្លិប Cagliari ក្នុងឆ្នាំ២០២៤ នេះ ។

រំលឹកផងថា លោក Ranieri បានចូលនិវត្តន៍ពីអាជីពគ្រូបង្វឹកនេះ កាលពីខែឧសភាឆ្នាំនេះ ដែលបុគ្គលម្នាក់ដឹកនាំក្រុម Leicester City ឱ្យឈ្នះពានរង្វាន់ Premier League 2015-16 និងធ្លាប់ដឹកនាំក្រុមធំៗជាច្រើនក្នុងតំបន់អឺរ៉ុបរួមមាន Chelsea, Juventus, Atletico Madrid, Inter Milan, Monaco, Fiorentina, Valencia នឹងការដឹកនាំក្រុមជម្រើសជាតិក្រិច នៅឆ្នាំ២០២៤ ៕