(ពិភពលោក)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ FIFA ដែលមានលោក Gianni Infantino ជាប្រធាន នៅពេលនេះបានបង្ហាញនៅរូបរាងថ្មី នៃពានរង្វាន់ការប្រកួតជើងឯកក្លិបបាល់ទាត់ពិភពលោក FIFA Club World Cup 2025 ដែលបានធ្វើការផ្លាស់ប្តូររូបរាងខុសគ្នាទាំងស្រុងនៅពានរង្វាន់ពីមុន បន្ទាប់ពីកម្មវិធីប្រកួតក៏ត្រូវបានបន្ថែមដល់ ៣២ក្រុម។

ប្រភពពី AP បានឱ្យដឹងថា ពានរង្វាន់ថ្មីនេះ គឺមានការស្រោបមាសប្រមាណ ២៤ការ៉ាត់ ដែលមានការរៀបចំរចនាដោយ FIFA និងសហការជាមួយក្រុមហ៊ុនគ្រឿងអលង្ការប្រណីតលំដាប់ពិភពលោក Tiffany & Co. ជាមួយរូបរាងថ្មីមានការបង្កើនកន្លែងសម្រាប់ឆ្លាក់និមិត្តសញ្ញានៃក្លិបដែលឈ្នះ ដែលស្ថាប័ន FIFA បានគិតអំពីអនាគតយ៉ាងវែងឆ្ងាយនៃរយៈពេល ៩៦ឆ្នាំទៅមុខទៀត ។

សូមជម្រាបផងថា ការប្រកួតរដូវកាលថ្មីនេះពានរង្វាន់ FIFA Club World Cup 2025 ធ្វើឡើងនៅទីលានលំដាប់ពិភពលោកចំនួន១២ នៅទូទាំង ១១ទីក្រុងនៅសហរដ្ឋអាមេរិក ចាប់ពីទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដែលមាន ៣២ក្រុមមកពី ៦សហព័ន្ធ និងត្រូវឆ្លងការប្រកួតវគ្គចែកពូលសន្សំពិន្ទុជាមុន៕