(តូរីន)៖ កីឡាករវាយកូនបាល់ Jannik Sinner ដែលកំពុងឈរលេខ ១ពិភពលោក បានបន្តឈានទៅដល់វគ្គ ៤នាក់ចុងក្រោយនៃពានរង្វាន់ ATP Finals 2024 ក្រោយពីឆ្លងកាត់ការប្រកួតវគ្គចែលពូល នូវការឈ្នះទាំង ៣ប្រកួតយ៉ាងល្អឥតខ្ចោះ ។

៣ប្រកួតក្នុងវគ្គចែកពូលរបស់ Jannik Sinner ដែលអ្នករងជើងឯករដូវកាលមុននោះ បានយកឈ្នះកីឡាករ Taylor Fritz, Alex de Minaur និងចុងក្រោយយកឈ្នះ Danill Medvedev ដែលស្ថិតក្នុងពូលនេះកីឡាករ Taylor Fritz ក៏បានឈានទៅវគ្គ ៤នាក់ផងដែរ ក្រោយពេលរកបានលទ្ធផលឈ្នះ ២ប្រកួត និងចាញ់តែមួយលើក ។

ខណៈនៅរង់ចាំលទ្ធផលប្រកួតទី៣ ក្នុងពូល John Newcombe Group ដែលមានកីឡាករ Alexander Zverev (ឈ្នះ ២ប្រកួត), Carlos Alcaraz (ឈ្នះ១ ចាញ់១), Casper Ruud (ឈ្នះ១ ចាញ់១), និង Andrey Rublev អស់ឱកាសក្រោយចាញ់ ២លើកជាប់គ្នា ក្នុងការប្រកួតវិញ្ញាសាឯកត្តជននេះ ៕