(ឡុងដ៍)៖ Xiao Guodong កីឡាករស្នូកឃើរបស់ចិន បានឡើងទៅឈរចាំមុនវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Champion of Champions 2024 ក្រោយផ្តួលគូប្រជែងដែលជាម្ចាស់ការពារតំណែង Mark Allen នាយប់មិញ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង Bolton ប្រទេសអង់គ្លេសនោះ Xiao បានបើកការនាំមុខ ៣-១ ជាមួយនឹងពិន្ទុឈ្នះ ៦៥ ៨៣ និង ៧១ពិន្ទុ ពីការទម្លាក់គូប្រជែងលំដាប់លេខ៣ ពិភពលោក Allen ដែលរូបគេធ្លាប់ចាញ់កីឡាករអៀរឡង់ខាងជើងរូបនេះម្តងដែរកាលឆ្នាំ២០២៣។

យ៉ាងណាមិញ Allen ក៏ធ្វើបានជ័យជម្នះ ២ frames (សិត) មកវិញ ក្នុងការតាមស្មើ ៣-៣ នៅមុនពេលបរាជ័យ ៦-៣ តែម្តង សម្រាប់ ៣សិតដែលនៅសល់នោះ។

Xiao ដែលជាម្ចាស់ជើងឯកពាន Wuhan Open 2024 នាអំឡុងខែតុលា ដែលបានទម្លាក់សុទ្ធតែជើងខ្លាំងមានដូចជា Ronnie O’Sullivan និង Mark Selby ជាដើម នឹងត្រូវទើបប្រទះគូប្រជែង Mark Williams ឬក៏ Neil Robertson នៅរាត្រីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកាស្អែកនេះ ក្នុងការប្រជែងជើងឯកដែលទឹកប្រាក់ ១៥ម៉ឺនផោនផងដែរ៕