(ខាឌីស)៖ លោក Craig Bellamy អ្នកចាត់ការទូទៅថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិវ៉េល មិនទាន់ដឹកនាំចាញ់ឡើយ ក្នុងចំណោម ៥ប្រកួតនៃព្រឹតិ្តការណ៍ Nations League តាំងពីថ្ងៃទី០៧ ខែកញ្ញាមក។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា វ៉េលបានបញ្ចប់ដោយលទ្ធផលគ្មានគ្រាប់ស៊ុត ពោលគឺ ០-០ នៅក្នុងផ្ទះរបស់តួកគីនាយប់មិញនេះ ប្រចាំ League B ក្រុម៤ នៃពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2024-2025 ដែលជួយឱ្យវ៉េលឈរនៅលេខ២ មាន ៩ពិន្តុនាំមុខក្រុមលេខ៣ អ៊ីស្លង់ ២ពិន្ទុ ដ្បិតនៅសល់ ១ប្រកួតដូចគ្នា។

តែយ៉ាងណា ប្រសិនបើចង់មានកៅអីមួយ ដើម្បីឆ្លងចូលវគ្គ ៨ក្រុមនោះ លោក Bellamy ត្រូវតែដឹកនាំវ៉េលលេងឈ្នះអ៊ីស្លង់នារាត្រីថ្ងៃអង្គារសប្តាហ៍ក្រោយ ជើងទី២ នៅកីឡដ្ឋាន Cardiff City ហើយក្រុមកំពូលតារាងតួកគី ដែលមាន ១១ពិន្ទុនោះ ត្រូវលេងចាញ់ក្រុមបាតតារាងម៉ុងតេនីក្រូ នៅថ្ងៃប្រកួតចុងក្រោយ។

ប្រសិនបើស្មើវិញ នោះពួកគេនឹងត្រូវលេងជម្រុះនាអំឡុងខែមីនា ឆ្នាំ២០២៥ ដើម្បីរក្សាកៅអីលេងនៅ League B ជាបន្តទៀត មុនពេលកម្មវិធីជម្រុះ World Cup 2026 នឹងបន្តធ្វើឡើងនាខែមិថុនា និងកញ្ញាឆ្នាំក្រោយជាបន្តទៀត៕