(មីឡាន)៖ Adrien Rabiot ខ្សែបម្រើមកពីក្លិប Marseille តែតបញ្ចូលទីបាន ២គ្រាប់ម្នាក់ឯង ពីការបង្ហាញខ្លួនលើកទី៥០ ជាមួយមាន់គកបារាំង ដែលបានយកឈ្នះម្ចាស់ផ្ទះអ៉ីតាលី នៅថ្ងៃបិទបញ្ចប់វគ្គសន្សំពិន្ទុតាមពូលនៅពានអឺរ៉ុប UEFA Nations League 2024-2025 នាយប់មិញនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន San Siro ស្ថិតក្នុងទីក្រុង Milan ប្រទេសអ៉ីតាលី Rabiot អតីតកីឡាករធ្លាប់លេងនៅ Juventus រកបាន ២គ្រាប់ជាលើកដំបូងសម្រាប់បារាំង និងជាការសងសឹកអាសូរីបានសម្រេចទៀត ក្រោយពួកគេចាញ់ក្នុងលទ្ធផលនេះដែរកាលជើងទី១ នៅកីឡដ្ឋាន Parc des Princes។
៣ពិន្ទុក្រៅដីនៅថ្ងៃបិទវគ្គសន្សំពិន្ទុប្រចាំ League A ក្រុម២ បារាំងឈរទីកំពូលតារាងដោយមាន ១៣ពិន្ទុស្មើគ្នាជាមួយក្រុមលេខ២ អ៉ីតាលីផងដែរ ដែលបានកៅអីម្នាក់១ ក្នុងការឡើងទៅវគ្គ ៨ក្រុមជាបន្តទៀត ក្នុងនាមអតីតក្រុមជើងឯកជំនាន់ទី២ និងរងជើងឯកកាលឆ្នាំ២០២៣។
ការបាត់បង់ ៣ពិន្ទុជាលើកដំបូង ក្នុងចំណោម ៦ប្រកួតនេះដែរ វាជាការចាញ់ច្រើនគ្រាប់ក្នុងដីលើកដំបូងសម្រាប់អ៉ីតាលី គិតចាប់តាំងពីពួកគេបានចាញ់ស៊ុយអែត ៣-០ នាអំឡុងឆ្នាំ១៩៨៣ មក៕