(បរទេស)៖ ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance ត្រូវបានរាយការណ៍មកថា មានតម្លៃលើទីផ្សារប្រហែល៣០០ពាន់លានដុល្លារ បន្ទាប់ពីថ្មីៗនេះបានទាក់ទងអ្នកវិនិយោគអំពីកម្មវិធីទិញភាគហ៊ុនមកវិញ។ នេះបើយោងតាមមនុស្សពីរនាក់ដែលដឹងពីបញ្ហានេះ និងត្រូវបានដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ប្រភពបាននិយាយថា ByteDance បានទៅដល់ដៃអ្នកវិនិយោគក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយផ្តល់ជូននូវតម្លៃ ១៨០.៧០ដុល្លារក្នុងមួយហ៊ុន។ តម្លៃផ្តល់ជូនបច្ចុប្បន្នគឺកើនឡើង ១២.៩% ពីតម្លៃភាគហ៊ុន១៦០ដុល្លារ ក្នុងកម្មវិធីទិញត្រឡប់មកវិញចុងក្រោយរបស់ពួកគេ។ ព័ត៌មានអំពីការវាយតម្លៃនេះ ត្រូវបានរាយការណ៍មុននេះដោយ Wall Street Journal ។ ទោះជាយ៉ាងណាក៏ដោយ ByteDance មិនមានផែនការដាក់លក់ IPO នោះទេ។ ប្រភពមួយបាននិយាយថា កម្មវិធីទិញភាគហ៊ុនត្រឡប់មកវិញនេះ គឺជាវិធីមួយដើម្បីផ្តល់ឲ្យ Bytedance ជាមួយនឹងសាច់ប្រាក់ដ៏ងាយស្រួលមួុយ ព្រោះវាជាកម្មវិធីទិញត្រឡប់មកវិញទីបី សម្រាប់អ្នកវិនិយោគពី Bytedance ដែលបាននិងកំពុងធ្វើការទិញភាគហ៊ុនមកវិញចាប់តាំងពីឆ្នាំ២០២២។
គួរជម្រាបថា ក្រុមហ៊ុននេះនៅក្នុងខែធ្នូ ឆ្នាំ២០២៣ បានផ្តល់ការទិញភាគហ៊ុនមកវិញប្រហែល ៥ពាន់លានដុល្លារពីអ្នកវិនិយោគក្នុងតម្លៃ ១៦០ដុល្លារក្នុងមួយហ៊ុន ដែលធ្វើឲ្យក្រុមហ៊ុនមានតម្លៃលើទីផ្សារ ២៦៨ពាន់លានដុល្លារ៕