(ភ្នំពេញ)៖ ក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍កម្ពុជាក្នុងស្រុក បានប្រកាសពីការចូលរួមរបស់ខ្លួន ក្នុងកម្មវិធីពិព័រណ៍ ទូរគមនាគមន៍ពិភពលោកអាស៊ីឆ្នាំ២០២៤ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ២០២៤ នៅសិនតារាគ្រេន និងមណ្ឌលសន្និបាត ពិព័រណ៍សិនត្រល់វើល (CENTARA GRAND & BANGKOK CONVENTION CENTER CENTRAL WORLD) ក្នុងទីក្រុងបាងកក។ កម្មវិធីពិព័រណ៍ឧស្សាហកម្មដ៏សំខាន់នេះ នឹងប្រមូលផ្តុំតួអង្គសំខាន់ៗក្នុងវិស័យទូរគមនាគមន៍ ដើម្បីពិភាក្សាអំពីនិន្នាការដែលកំពុងរីកចម្រើន ជំរុញកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសអាជីវកម្មថ្មីៗ។

កម្មវិធីពិព័រណ៍ ទូរគមនាគមន៍ពិភពលោកអាស៊ី នឹងផ្តល់នូវវេទិកាដ៏ល្អមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិន ថ្នាក់ដឹកនាំឧស្សាហកម្ម និងថ្នាក់ដឹកនាំពាក់ព័ន្ធសំខាន់ៗផ្សេងៗទៀត។ ក្រុមហ៊ុន សែលកាត នឹងប្រើប្រាស់ឱកាសនេះដើម្បីបង្ហាញពីភាពរឹងមាំរបស់ខ្លួននៅក្នុងទីផ្សារ ដែលមានសក្តានុពលនៃកំណើន និងគោលជំហរពិសេសរបស់ក្រុមហ៊ុន សម្រាប់ការសម្រេចចិត្តជូនវិនិយោគិន។

លោក ជា តុលា នាយកសហគ្រាសក្រុមហ៊ុន សែលកាត មថ្លែងថា ក្រុមហ៊ុន សែលកាត រីករាយក្នុងចូលរួម ជាផ្នែកមួយ នៃកម្មវិធីពិព័រណ៍ទូរគមនាគមន៍ពិភពលោកអាស៊ី ២០២៤។ កម្មវិធីពិព័រណ៍នេះ នឹងផ្តល់នូវឱកាសដែលមិនអាចប្រៀបផ្ទឹមបានក្នុងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូឧស្សាហកម្ម បង្ហាញពីស្នាដៃ នៃការច្នៃប្រឌិតចុងក្រោយរបស់ក្រុមហ៊ុន និងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រដើម្បីឈានទៅរកការចុះបញ្ជីមូលបត្រ។

វត្តមានរបស់សែលកាតនៅ TELECOMS WORLD ASIA នឹងរួមមាន៖

*បញ្ជ (INTERACTIVE BOOTH) សម្រាប់ដាក់តាំងបង្ហាញផលិតផល និងសេវាកម្ម ដែលសម្តែងចេញពីស្នាដៃប្រកបដោយភាពច្នៃប្រឌិត របស់ក្រុមហ៊ុន ទូរគមនាគមន៍ក្នុងស្រុកនៅកម្ពុជាតែមួយគត់ក្នុងការចាប់ដៃគូពីអន្តរជាតិ​ និងដើម្បីរួមគ្នានាំយកបច្ចេកវិទ្យាលំដាប់ពិភពលោកមកកាន់ទីផ្សារកម្ពុជា។

*កិច្ចពិភាក្សាក្រុមអ្នកជំនាញ៖ ថ្នាក់ដឹកនាំក្រុមហ៊ុនសែលកាត នឹងចែករំលែកពីការយល់ដឹងលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖

-ប្រធានបទ "TELCO & TECHO: គឺជាម៉ូឌែលកូនកាត់​ (THE HYBRID MODEL), លោក ASITHA DE COSTA, DIVISION CIO នឹងត្រូវធ្វើជាវាគ្មិន នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤

-"DATA-DRIVEN DECISIONS" PRESENTING FROM MR. ANDREY KUZIN, CTO (NOVEMBER 20TH​, 2024) ប្រធានបទ "DATA-DRIVEN DECISIONS" នឹងត្រូវធ្វើបទបង្ហាញចែករំលែកដោយលោក MR. ANDREY KUZIN, CTO នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤។

-ឱកាសបង្កើតបណ្តាញទំនាក់ទំនង៖ ថ្នាក់ដឹកនាំកម្រិត នាយកប្រតិបត្តិរបស់ក្រុមហ៊ុន សែលកាត នឹងស្វែងរកកិច្ចសហការជាមួយវិនិយោគិន និងថ្នាក់ដឹកនាំដែលពាក់ព័ន្ធផ្សេងៗក្នុងឱកាសនោះ។

វត្តមានរបស់សែលកាតនៅ TELECOMS WORLD ASIA បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិត និងការបន្តឈរនៅជួរមុខនៃឧស្សាហកម្មទូរគមនាគមន៍។ ព្រឹត្តិការណ៍នេះផ្តោតលើប្រធានបទសំខាន់ៗ ដូចជាការផ្លាស់ប្តូរបណ្តាញ ការច្នៃប្រឌិតឌីជីថល និងដំណោះស្រាយដែលផ្តោតលើអតិថិជន តម្រឹមយ៉ាងល្អឥតខ្ចោះជាមួយនឹងអាទិភាពជាយុទ្ធសាស្រ្តរបស់សែលកាត។

អំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក​ (ក្រុមហ៊ុន សែលកាត)

ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់​ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។   

ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត៕