(អឺរ៉ុប)៖ ក្រោមការដឹកនាំរបស់ Roberto Cevoli ពេលនេះក្រុមជម្រើសជាតិសាន់ម៉ារីណូ បានឈានទៅកាន់កម្រិតប្រកួតនៃពានរង្វាន់អឺរ៉ុប Nations League C បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិលីចតេនស្ទីន (Liechtenstein) ក្នុងលទ្ធផល ៣-១ ក្នុងក្រុមទី១ កម្រិត Nations League D នៃវគ្គសន្សំពិន្ទុ ទោះជាក្រុមមានចំណាត់ថ្នាក់ទាបនៅកម្រិត FIFA ។
សាន់ម៉ារីណូ ជាក្រុមមួយមានកម្រិតចំណាត់ថ្នាក់ទាបបំផុតមួយនៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA គឺស្ថិតក្នុងលេខរៀងទី២១០ ជាក្រុមមួយលេង ២១១ប្រកួតមានលទ្ធផលចាញ់ដល់ទៅ ១១៩ប្រកួត និងមានការរបូត ១០គ្រាប់ចំណោមការលេង ៧ប្រកួតរបស់ពួកគេ ។
បច្ចុប្បន្នក្រុមសាន់ម៉ារីណូ ដែលជារដ្ឋតូចមួយលើទឹកដីអ៉ីតាលី បានស្ថិតក្រោមការដឹកនាំរបស់លោក Roberto Cevoli ដែលជាគ្រូបង្វឹកមានបទពិសោធច្រើនពីការដឹកនាំក្រុមនៅលីគកំពូលអ៊ីតាលី បានដឹកនាំក្រុមនេះឈ្នះ ២ដងក្នុងចំណោម ១០ប្រកួត និងនៅក្នុងវគ្គសន្សំពិន្ទុក្រុមទី១ Nations League D ពួកគេរកបាន ៧ពិន្ទុពីការលេង ៤ប្រកួត ឈ្នះ២ ចាញ់១ និងស្មើ១ ។
តាមរយៈលទ្ធផលនេះ មានន័យថាក្រុមជម្រើសជាតិសាន់ម៉ារីណូ និងក្រុម (Moldova) ដែលរកបាន ៩ពិន្ទុក្នុងទី២ និងត្រូវបន្តការលេងនៅកម្រិត Nations League C រដូវកាល ២០២៦-២៧ ដើម្បីបន្តស្វែងរកកៅអីឈានទៅលេងក្នុងកម្រិត B និង A ជាបន្តទៀត ៕