(ឡុងដ៏)៖ ទីផ្សារដោះដូរកីឡាកររដូវក្តៅតំបន់អឺរ៉ុប និងឈានចូលនៅខែមករា ឆ្នាំ២០២៥ ក្រុមលំដាប់កំពូលលីគអង់គ្លេស Chelsea បានកំពុងមានការស្វែងនៅជម្រើសខ្សែប្រយុទ្ធជួរមុខមកបំពេញនៅទម្រុងនៃក្រុម ហើយគោលដៅសំខាន់មួយរបស់ពួកគេនឹងអាចរកបានក្នុងតម្លៃប្រមាណជាង ៦២លានផោន ខណៈខ្សែប្រយុទ្ធ Victor Osimhen ក៏ស្ថិតក្នុងតម្លៃនេះផងដែរ ។
យោងតាមរបាយការណ៍ពីកាសែតអ៊ីតាលី Gazzetta dello Sport បានដកស្រង់ពីគេហទំព័រ Transfer Zone កីឡាករសញ្ជាតិនីហ្សេរីយ៉ា Victor Osimhen នឹងអាចរកបានក្នុងតម្លៃប្រមាណជាង ៧៥លានអឺរ៉ូ ស្មើនឹងប្រមាណជាង ៦២លានផោន និងប្រមាណជាង ៧៨លានដុល្លារ ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ប្រសិនជាទទួលបានលក្ខខណ្ឌដោះលែងណាមួយពីក្នុងកិច្ចសន្យាជាមួយក្រុម Napoli ។
ពីគេហទំព័រ Chelse News បានចុះផ្សាយថា ក្រុម Chelsea ប្រហែលជានឹងមានការពិនិត្យលើលក្ខណ្ឌថ្មីម្តងទៀត ក៏ដោយសារតែតម្លៃបានមានការធ្លាក់ចុះ ហើយការចំណាយសរុបដើម្បីចុះហត្ថលេខាលើ Victor Osimhen នឹងមានតួលេខតិចជាងកាលពីទីផ្សារដោះដូររដូវក្តៅឆ្នាំ២០២៤ ។
សូមជម្រាបផងថា Victor Osimhen ក្នុងរដូវកាល ២០២៤-២៥ រូបគេកំពុងលេងឱ្យក្រុម Galatasaray ក្នុងលក្ខណ្ឌខ្ចីជើងពីក្លិប Napoli កំពុងស៊ុតបាន ៨គ្រាប់ពីការលេង ៩ប្រកួតផងដែរ ៕