(តូរីន)៖ ខ្សែប្រយុទ្ធ Federico Chiesa របស់ក្លិប Liverpool កំពុងតែទទួលបានការដេញថ្លៃ ដែលមានក្រុមលីគអ៉ីតាលី Serie A គឺ Inter Milan កំពុងសម្លឹងរកមើលការផ្លាស់ប្តូរនាំយករូបគេត្រលប់ទៅលីគអ៉ីតាលីវិញ ក្នុងលក្ខខណ្ឌខ្ចីជើងនៅខែមករា ។ នេះបើតាមប្រភពពីកាសែតអ៉ីតាលី Tuttosport ។

សូមជម្រាបផងថា កីឡាករអន្តរជាតិអ៉ីតាលី Chiesa បានសម្រេចមកចូលរួមជាមួយក្លិបលីគអង់គ្លេស Liverpool ពីក្លិប Juventus កាលពីខែសីហា ឆ្នាំ២០២៤នេះ ប៉ុន្តែកីឡាករវ័យ ២៧ឆ្នាំរូបនេះបានបង្ហាញខ្លួនត្រឹមតែ ៣ដងប៉ុណ្ណោះ នៅដើមរដូវកាលថ្មីនេះ ក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មីលោក Arne Slot ។

Chiesa ក៏មានរបាយការណ៍ផ្សារភ្ជាប់ជាមួយក្រុម AC Milan និង AS Roma ផងដែរ ក៏ប៉ុន្តែមានការអះអាងថា ក្រុមហង្សក្រហម Liverpool មានឆន្ទៈទទួលរ៉ាប់រងមួយផ្នែកនៃប្រាក់ឈ្នួលរបស់កីឡាករ ប្រសិនបើមានការចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងនៅទីផ្សារដោះដូររដូវក្តៅដើមឆ្នាំ២០២៥ ៕