(ភ្នំពេញ)៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាល គ្រូជំនួញអាអេរ៉ូប៊ិកកម្រិត១ ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៧-២១ ខែវិច្ឆិកានេះ នៅខេត្តកំពង់ឆ្នាំង ដើម្បីបញ្ជ្របចំណេះដឹងថ្មីៗ ក្នុងន័យពង្រឹង និងពង្រីកការអភិវឌ្ឍវិស័យកីឡាអូឡាំពិកនេះឲ្យកាន់តែរីកចម្រើន ពិសេសការជ្រើសរើសនូវកីឡាករ-កីឡាការិនីមានទេពកោសល្យវ័យក្មេង សម្រាប់បន្ដវេន និងសម្រួចទិសដៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។

វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួមចំនួន ២២នាក់ មកពីបណ្ដាលរាជធានី-ខេត្តមួយចំនួន ដែលបង្រៀនដោយគ្រូឧទ្ទេសលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងគ្រូជំនួយកញ្ញា សោ សុគី។ វគ្គនេះ ផ្ដោតលើ ៣ចំណុចសំខាន់ៗ ១- វគ្គគ្រូជំនាញកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកកម្រិត១ (Academy Level 1 in Aerobic Gymnastics), ២-ការអភិវឌ្ឍកីឡាកាយសម្ព័ន្ធថ្នាក់ជាតិ+ការបោះជុំរំហ្វឹកហាត់(National Development +training camp) និង ៣-ការកំណត់អត្តសញ្ញាណកីឡាទេពកោសល្យ ។

លោក ណយ ផាណា បានបញ្ជាក់ថា វគ្គនេះរៀបចំឡើង ដើម្បីរក្សានូវការបញ្ជ្រាបណេះជំនាញថ្មីៗ ពង្រីក និងពង្រឹងសមត្ថភាពបច្ចេកទេសទៅគ្រូបង្វឹកកីឡាជំនាញមួយនេះឲ្យមានការយល់ដឹងច្បាស់ថាខ្លួន គឺជាបន្ទាត់សម្រាប់តម្រង់ទិសលើការអភិវឌ្ឍវិស័យកីឡាកាយសម្ព័ន្ធ ទៅតាមកម្រិតអាយុរបស់កីឡាករ-កីឡាករិនី ជាពិសេសសង្កត់ធ្ងន់ឲ្យគ្រូបង្វឹកម្នាក់ៗ ទទួលបានការយល់អំពីការជ្រើសរើសកីឡាករ-កីឡាការិនីវ័យក្មេងតាមតាមផែនការ និងគោលការណ៍ នៃការកំណត់អត្តសញ្ញាណទេពកោសល្យកីឡាវ័យក្មេង ។

សូមបញ្ញាក់ថា វគ្គបណ្ដុះណ្ដាលគ្រូជំនួញអាអេរ៉ូប៊ិកកម្រិត១ ប្រចាំឆ្នាំនេះ រៀបចំឡើងក្រោមគម្រោងថវិការបស់ក្រសួងអប៎រំ យុវជន និងកីឡា ដើម្បីពន្លឿនការអភិវឌ្ឍលើធនធានមនុស្ស ដែលគ្រប់សហព័ន្ធជាតិទទួលបាន សម្រាប់ប្រើប្រាស់លើការងារអភិវឌ្ឍន៍ធនធានមនុស្សតាមសហព័ន្ធនីមួយៗ ៕