(បរទេស)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងដាក់បង្ហាញ iPhone 17 Air ថ្មីនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខ ក្នុងគោលបំណងជំនួសកំណែ Plus ដែលលក់មិនសូវដាច់ ហើយម៉ូដែលថ្មីនេះនឹងចេញមកជាមួយនឹងកម្រាស់ស្តើងមិនបំផុតមិនធ្លាប់ផលិតកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
យោងតាមការកត់សម្គាល់ពីធនាគារវិនិយោគដែលមានមូលដ្ឋាននៅទីក្រុងហុងកុង Haitong បានឱ្យដឹងថា iPhone 17 Air នាពេលខាងមុខត្រូវបានគេរំពឹងថានឹងមានកម្រាស់ប្រហែល 6mm ប៉ុណ្ណោះ។ ប្រសិនបើការអះអាងនេះក្លាយជាការពិត វានឹងធ្វើឱ្យ iPhone 17 Air ក្លាយជា iPhone ស្តើងបំផុតដែលមិនធ្លាប់ផលិត លើសពីកំណត់ត្រាបច្ចុប្បន្នដែលកាន់កាប់ដោយ iPhone 6 ដែលមានកម្រាស់ 6.9mm។ មិនត្រឹមតែប៉ុណ្ណោះ ម៉ូដែលនេះនឹងមកជាមួយនឹងអេក្រង់ទំហំ 6.6 អ៊ីង នឹងបំពាក់ដោយបន្ទះឈីប A19 next-generation របស់ក្រុមហ៊ុន Apple។
គួរជម្រាបថា លោក Ming Chi Kuo ក៏បានបង្ហើបផងដែរ ម៉ូដែលថ្មីដែលមកជំនួសកំណែ Plus នេះនឹងមានកាមេរ៉ាក្រោយតែមួយប៉ុណ្ណោះ ខណៈ Apple កំពុងផ្តោតលើការឌីហ្សាញថ្មីៗបន្ថែមទៀត៕