(អាហ្សង់ទីន)៖ Angel Di Maria បានបង្ហាញថា បានកំពុងសិក្សារៀនសូត្រ ដើម្បីក្លាយជាគ្រូបង្វឹកនៅពេលខាងមុខ ក្រោយពេលសម្រេចចិត្តដើរចេញពីអាជីពកីឡាករក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ។ នេះបើតាមប្រភពពី Reuters បានឱ្យដឹងនាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងនាមជាកីឡាករបាល់ទាត់អាជីព បុរសមានវ័យ ៣៦ឆ្នាំ Angel Di Maria បាននិយាយក្នុងបទសម្ភាសន៍មួយថា »ខ្ញុំចាប់ផ្តើមមើល មិនត្រឹមតែលេងជាកីឡាករនោះទេ ប៉ុន្តែក៏បានព្យាយាមរៀនសូត្រនៅរបៀបក្លាយទៅជាគ្រូបង្វឹក ខ្ញុំដឹងថាការងារគ្រូបង្វឹកពិបាក ព្រោះត្រូវការពេលវេលាច្រើន» ។

រយៈពេល ២០ឆ្នាំកន្លងមកនេះ Angel Di Maria បានរួមចំណែកជួយក្រុមអាហ្សង់ទីន ឈ្នះពានបាល់ទាត់ពិភពលោក FIFA World Cup 2022 បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិនេះ ក្រោយពេលបន្តការឈ្នះពាន Copa America ជាលើទី២ សម្រាប់រូបគេ។

រំលឹកផងថា Angel Di Maria ជាអតីតកីឡាករឆ្នើមរបស់ Real Madrid ដែលរួចចំណែកជួយក្លិបយក្សមួយនេះឈ្នះពាន Champions League មុនពេលបន្តចេញទៅចូលរួមជាមួយក្លិប Manchester United, Paris St Germain និង Juventus ខណៈបច្ចុប្បន្នបានកំពុងលេងជាមួយក្រុម Benfica រកបាន ៥គ្រាប់ពីការបង្ហាញខ្លួនបាន ១៤ដងក្នុងរដូវកាលនេះ ដែលមានកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៥ ៕