(អាយរ៉េស)៖ ខ្សែប្រយុទ្ធ Lautaro Martinez បានតាមស្មើកំណត់ត្រារបស់អតីត Legend គឺ Diego Maradona ដែលរកបាន ៣២គ្រាប់ឱ្យអាហ្សង់ទីន និងស្ថិតក្នុងតារាងកីឡាករទាំង ៥រូបដែលរកបានច្រើនគ្រាប់ឱ្យក្រុមពពកសនេះដែរ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ១គ្រាប់ជ័យជម្នះរបស់ខ្សែប្រយុទ្ធមកពីក្លិប Inter Milan នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរួមចំណែកជួយអាហ្សង់ទីនឈ្នះប៉េរូ ១-០ ជម្រុះ World Cup 2026 ប្រចាំតំបន់អាមេរិកឡាទីន (CONMEBOL) បានញាំងឱ្យ Martinez វ៉ាគ្រាប់ស៊ុតអតីតមិត្តរួមក្រុម Gonzalo Higuain ថែមទៀតផង។
Lautaro Martinez នៅខ្វះ ៣គ្រាប់ ដើម្បីតាមទាន់គ្រាប់ស៊ុតរបស់ Hernan Crespo ដែលមាន ៣៥គ្រាប់ និង ១០គ្រាប់បន្ថែមទៀត ដើម្បីតាមទាន់ Sergio Aguero ដែលស៊ុតបាន ៤២គ្រាប់។
ខាងក្រោមនេះជាកីឡាករទាំង ៥រូបដែលរកបានច្រើនគ្រាប់ឱ្យអាហ្សង់ទីនរួមមាន៖
១៖ Lionel Messi 112គ្រាប់
២៖ Gabriel Batistuta 54គ្រាប់
៣៖ Sergio Aguero 42គ្រាប់
៤៖ Hernan Crespo 35គ្រាប់
៥៖ Lautaro Martinez និង Diego Maradona 32គ្រាប់៕