(ឡុងដ៍)៖ ខ្សែការពារ Reece James បានជួបបញ្ហារបួសសរសៃពួរជាទម្ងន់នាអំឡុងពេលហ្វឹកហាត់ ដើម្បីត្រៀមជួយតោខៀវ Chelsea ជួបគូប្រជែង Leicester City ក្នុងលីគ Premier League នៅរាត្រីថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ។
លោក Enzo Maresca អ្នកចាត់ការទូទៅថ្មី Chelsea រដូវកាលនេះបានទម្លាយ ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា ប្រធានក្រុមដែលទើបវិលចូលទីលានកាលពីខែមុន បានបន្ថែមការឈឺក្បាល ដោយសាររបួសសរសៃពួរធ្ងន់ធ្ងរ នៅពេលអំឡុងហ្វឹកហាត់ម្សិលមិញ។
បុរសសញ្ជាតិអ៉ីតាលី បានបង្ហញក្តីព្រួយបារម្ភចំពោះការអវត្តមានរយៈពេលយូរបន្ថែមទៀត សម្រាប់ប្រធានក្រុមវ័យ ២៤ឆ្នាំ James ទៅក្នុងបញ្ជីកីឡាករ Chelsea របួសមានដូចជា Cole Palmer, Levi Colwill, Wesley Fofana, Malo Gusto និង Romeo Lavia ដែលសុទ្ធសឹងបានអវត្តមានពីជម្រើសកាលសប្តាហ៍មុន។
បើយោងទៅតាមទិន្នន័យកត់ត្រារបស់ស្ថាប័ន Transfermarkt កីឡាករអន្តរជាតិអង់គ្លេស Reece James បានរងរបួសសរសៃពួរជាលើកទី៨ ត្រឹមរយៈពេល ៤ឆ្នាំចុងក្រោយនេះ ជាមួយនឹងបញ្ហារបួសជង្គង់ ភ្លៅ និងកជើងញឹកញាប់ទៀតផង៕