(ឡុងដ៍)៖ កីឡាករស្នូកឃើ Neil Robertson នឹងប្រឈមមុខដាក់គ្នាជាមួយជើងខ្លាំងលំដាប់លេខ១ ពិភពលោកបច្ចុប្បន្ន Judd Trump ក្នុងជុំទី១ នៃព្រឹត្តិការណ៍ជើងឯក UK Championship 2024 របស់អង់គ្លេស។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអង់គ្លេស វ័យ ៤២ឆ្នាំរូបនេះ ធ្លាប់ជាជើងឯក UK Championship ៣សម័យកាលផងដែរ ដែលបានឆ្លងផុតវគ្គជម្រុះ ក្រោយផ្តួលគូប្រជែង Matthew Stevens ក្នុងលទ្ធផល ៦-២ រួចមកនៅទីក្រុង Leicester នាយប់មិញ គ្រាដែលម្ចាស់ការពារតំណែងជើងឯក Ronnie O’Sullivan ត្រូវប៉ះ Barry Hawkins។

ខាងក្រោមនេះ ជាលទ្ធផលចាប់គូប្រកួតនាយប់មិញនេះ សម្រាប់ការប្រកួតក្នុងជុំទី១ ដូចគ្នារួមមាន៖

Ronnie O’Sullivan v Barry Hawkins
Xiao Guodong v David Gilbert
Shaun Murphy v Zhao Xintong
Ding Junhui v Robert Milkins
Mark Selby v Jack Lisowski
Ali Carter v Ryan Day
Si Jiahui v Wu Yize
Mark Allen v Jackson Page
Judd Trump v Neil Robertson
John Higgins v He Guoqiang
Zhang Anda v Lei Peifan
Mark Williams v Stuart Bingham
Luca Brecel v Jak Jones
Gary Wilson v Michael Holt
Chris Wakelin v Matthew Selt
Kyren Wilson v Stephen Maguire៕