(ភ្នំពេញ)៖ បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៤ (Miss Planet International 2024) ​ទាំង​៦៨ប្រទេសមកពីជុំវិញពិភពលោក​ នាថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤នេះ​ បានចុះទស្សនកិច្ចសំណង់វិមានឈ្នះឈ្នះ​ និងពហុកីឡដ្ឋានមរតកតេជោ​ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ​ ក្រោមការដឹកនាំពីលោកស្រី Halley Amin ប្រធានស្ថាប័ន​ Miss Planet International ។

សូមបញ្ជាក់ដែរថា បវរកញ្ញាឯកភពផែនដីឆ្នាំ២០២៤ ទាំង៦៨ប្រទេសមានមកពីប្រទេសដូចជា៖ MISS PLANET INTERNATIONAL Cambodia, Australia, Austria, Barbados, Belgium, Brazil, Bulgaria, Cameroon, Canada, Chile, China, Colombia, Costa Rica , Croatia, Denmark, DR Congo, England, Eritrea, France, Georgia, Grenada, Haiti, Iceland, India, Indonesia , Iran , Italy, Jamaica, Japan, Jordan, Kenya, Korea, Liberia, Luxembourg, Malaysia, Mauritius, Mexico, Morocco, Nepal, Netherlands, New Zealand, Nigeria, Pakistan, Paraguay, Philippines , Poland, Portugal, Rwanda, Russia, Senegal, Serbia, Singapore, Somalia, South Africa, Sweden , Switzerland, Tanzania, Thailand, Tunisia, UAE, Ukraine, United Kingdom , USA , Venezuela, Vietnam , Zimbabwe។

សូមជម្រាបដែរថា វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិចតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយបានសម្ពោធជាផ្លូវការចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ​ឆ្នាំ២០១៨​។

សំណង់វិមានឈ្នះ-ឈ្នះនេះ តំណាងឱ្យវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលហ៊ានប្រថុយជីវិតធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងពីភាគីវៀតណាម ជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ មួយវិញទៀតការសាងសង់វិមានឈ្នះ-ឈ្នះនេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ ហើយរួមទាំងជានិម្មិតរូបនៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើន ទសវត្សរ៍កន្លងមក និងក៏ទុកជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយជាដើមផងដែរ។

ពិធីសម្ពោធវិមាន ឈ្នះ-ឈ្នះនេះដែរ ក៏បានធ្វើឡើចំថ្ងៃខួបលើកទី២០ នៃការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនាំឱ្យប្រទេសកម្ពុជា មានសន្តិភាពយូរអង្វែងដូចសព្វថ្ងៃ។ ពិធីសម្ពោធវិមានឈ្នះឈ្នះនេះ បានធ្វើឡើងយ៉ាងឱឡារឹកបំផុត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ដោយមានការចូលរួមពីរដ្ឋមន្រ្តីការពារជាតិប្រទេសជិតខាងកម្ពុជា និងអគ្គនាយក អគ្គនាយកដ្ឋានសហប្រតិបត្តិការយោធាអន្តរជាតិ គណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕