(ភ្នំពេញ)៖ ក្រុមហ៊ុន Paint Labs Trading Co., Ltd. និងក្រុមហ៊ុន D.Q.D Manufacturing Co., Ltd. រួមបញ្ចូលគ្នាក្រោមឈ្មោះរួមថា «ក្រុមហ៊ុន Paint Labs» នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចូលរួមជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Jotun (Cambodia) Ltd ឬដែលគេស្គាល់ថា «ក្រុមហ៊ុន Jotun Cambodia» ដើម្បីលើកកម្ពស់វិស័យផលិតកម្ម និងពាណិជ្ជកម្មនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន។
កិច្ចសហការនេះ មានគោលបំណងក្នុងការប្រើប្រាស់ជំនាញ និងសមត្ថភាពច្នៃប្រឌិតរបស់អង្គភាពទាំងពីរ ដើម្បីជំរុញការរីកចម្រើន គុណភាពប្រតិបត្តិការ និងការពង្រីកទីផ្សារ ជាពិសេសនៅក្នុងផលិតកម្មរបស់ថ្នាំបៀកដែលមានគុណភាពល្អ។ ក្រុមហ៊ុន Paint Labs និង ក្រុមហ៊ុន Jotun Cambodia មានគោលបំណងរួមគ្នា ក្នុងនោះរួមមាន៖
១៖ ធ្វើឱ្យដំណើរការផលិតកម្មនៅកម្ពុជា មានប្រសិទ្ធភាពខ្ពស់៖ ក្រុមហ៊ុន Paint Labs នឹងវិនិយោគទៅក្នុងការបង្កើន និងការធ្វើបច្ចុប្បន្នភាពសមត្ថភាពផលិតកម្ម ក្នុងស្រុកជាមួយនឹងបច្ចេកវិទ្យា និងការអនុវត្តន៍ថ្មីៗ។ កិច្ចសហការនេះមានគោលបំណង ក្នុងការបន្តឱ្យមានកំណើនស្តង់ដាគុណភាពនៃផលិតផលថ្នាំ បៀកនៅប្រទេសកម្ពុជា។ កិច្ចសហការនេះមានគោលបំណងបង្កើនស្តង់ដារគុណភាព និងបង្កើតកម្ពុជា។
២៖ អភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញបច្ចេកទេស និងចំណេះដឹងផ្នែកឌីជីថល៖ ភាពជាដៃគូរមួយនេះនឹងផ្តោតលើការអភិវឌ្ឍកម្លាំងពលកម្ម ដែលមានជំនាញជាមួយនឹងសមត្ថភាពបច្ចេកទេស និងឌីជីថល។ គម្រោងនេះមានគោលបំណងលើកកម្ពស់វិស័យសំណង់ អចលនទ្រព្យ និងផលិតកម្មដោយផ្តល់នូវកម្មវិធីបណ្តុះបណ្តាលដែលអភិវឌ្ឍជំនាញបុគ្គលិកដែលមានសមត្ថភាពខ្ពស់សម្រាប់ពេលអនាគត។
៣៖ បង្កើតគ្រឿងបរិក្ខារទំនើបៗសម្រាប់ឧស្សាហកម្ម ៤.០៖ ក្រុមហ៊ុន Paint Labs ដែលមានការគាំទ្របច្ចេកទេសពីក្រុមហ៊ុន Jotun នឹងនាំមុខក្នុងការវិនិយោគការបង្កើតគ្រឿងបរិក្ខារផលិតដោយស្វ័យប្រវត្តិដែលស្របតាមស្តង់ឧស្សាហកម្ម ៤.០។ គ្រឿងបរិក្ខារទាំងអស់នេះត្រូវបានរំពឹងទុកថានឹងជួយបង្កើនប្រសិទ្ធភាព ផលិតភាព និងគុណភាពនៃផលិតផល។
៤៖ ផ្ដល់ជូននូវផលិតផលក្រុមហ៊ុន Jotun ដែលមានគុណភាពខ្ពស់នៅក្នុងកម្ពុជា៖ ក្រុមហ៊ុន Paint Labs នឹងបង្កើតអង្គភាពពាណិជ្ជកម្មដែលមានការអនុម័ត និងមានកេរ្តិ៍ឈ្មោះផ្តោតលើការផ្ដល់ជូននូវផលិតផល Jotun ដែលមានគុណភាពខ្ពស់នៅក្នុងប្រទេស។ សមាជិកក្រុមការងាររបស់ក្រុមហ៊ុន Paint Labs នឹងត្រូវបានបណ្តុះបណ្តាលដោយក្រុមការងាររបស់ក្រុមហ៊ុន Jotun Cambodia ដែលមានជំនាញខ្ពស់ ដើម្បីធានាឱ្យថា ក្រុមហ៊ុន Paint Labs ផ្តល់សេវាកម្មល្អបំផុតនៅក្នុងប្រទេសតាមរយៈការអនុវត្តល្អបំផុតនៃក្រុមហ៊ុន Jotun។
៥៖ ពង្រីកការផ្ដល់ជូនផលិតផលឱ្យលើសពីផលិតផលថ្នាំលាបតុបតែង៖ កិច្ចសហការនឹងផ្តល់ការយកចិត្តទុកដាក់ទៅលើការចែកចាយថ្នាំបៀកការពារ Jotun ដែលត្រូវបានចាត់ទុកថាជាអ្នកផ្តល់ដំណោះស្រាយថ្នាំបៀកដ៏ល្អបំផុតនៅក្នុងពិភពលោក។ កិច្ចខិតខំប្រឹងប្រែងនេះនឹងរួមបញ្ចូលការត្រួតពិនិត្យបច្ចេកទេស ការផ្តល់ឧបករណ៍ និងសេវាកម្មប្រឹក្សាដល់គម្រោងលំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលធានាបាននូវគុណភាពយូរអង្វែង និងការពេញចិត្តរបស់អតិថិជនពីក្រុមការងាររបស់ក្រុមហ៊ុន Paint Labs។
៦៖ ប្រកាន់ខ្ជាប់នូវកិច្ចសហការ និងទស្សនវិជ្ជាទីផ្សារបើកចំហរ៖ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Jotun Cambodia ចំពោះទីផ្សារបើកចំហរ គឺធានាថាគ្មានការផ្តាច់មុខ ឬការអនុគ្រោះណាមួយត្រូវបានផ្តល់ទៅឱ្យដៃគូ និងអាជីវករ របស់ក្រុមហ៊ុន Jotun ណាមួយឡើយ។ តាមរយៈភាពជាដៃគូនេះ អង្គភាពទាំងពីរមានគោលបំណងលើកកម្ពស់ទីផ្សារដោយប្រកាន់ខ្ជាប់នូវស្តង់ដារបរិស្ថាន និងសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ និងការលើកកម្ពស់ការអនុវត្តល្អបំផុត។
ការដឹកនាំផ្លូវឆ្ពោះទៅមុខដោយក្រុមការងារដ៏ល្បីល្បាញភាពជាដៃគូរវាងក្រុមហ៊ុន Paint Labs និងក្រុមហ៊ុន Jotun Cambodia ត្រូវបានពន្លិចឡើងដោយព្រឹត្តការណ៍មួយ ដែលបង្ហាញពីស្មារតីសហការ និងទស្សនៈវិស័យរួមគ្នាក្នុងការជំរុញវិស័យផលិតកម្ម និងពាណិជ្ជកម្មរបស់កម្ពុជា។
ក្នុងឱកាសនោះដែរ លោកឧកញ៉ា គិត លីច័ន្ទផាន់ណា (ផាន់ណា) ប្រធានក្រុមហ៊ុន Paint Labs បានដឹកនាំដំណើរការជាច្រើនក្នុងនាមក្រុមការងារ និងលោក ផាន់ណា គឺជាសហគ្រិនដ៏ជោគជ័យមួយរូប និងជាអ្នកវិនិយោគយុទ្ធសាស្ត្រដ៏ល្បីល្បាញដោយសារភាពជាអ្នកដឹកនាំរបស់លោកក្នុងនាមជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Kith Ly Investments Co., Ltd. (KLYP Investments)។ ក្រោមការណែនាំរបស់លោក ក្រុមហ៊ុន KLYP Investments បានបង្វែរការវិនិយោគទៅក្នុងឧស្សាហកម្មផ្សេងៗ រួមមានទាំងបដិសណ្ឋារកិច្ច អចលនទ្រព្យ វិស័យកម្សាន្ត វិស័យពាណិជ្ជកម្ម និងផលិតកម្ម ដែលផ្តោតលើការបណ្តាក់ទុនប្រកបដោយនិរន្តរភាព និងឥទ្ធិពលដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ក្រុមហ៊ុន KLYP Investments ក៏ផ្តល់ជូននូវយុទ្ធសាស្រ្តផ្ទាល់ខ្លួនដើម្បីជួយដល់អតិថិជនជាច្រើន ក្នុងការសម្រេចបាននូវផលចំណេញ ដែលបានពីការកែតម្រូវ ហានិភ័យ នៅក្នុងកម្រិតមួយដែលពួកគេផ្តល់ឱ្យ និងប្រើប្រាស់បណ្តាញដៃគូដ៏ធំទូលាយរបស់ក្រុមហ៊ុននៅក្នុងវិស័យសាធារណៈ និងឯកជន ទាំងក្នុងស្រុក និងសកលលោក។ លោក Tomas Pokorny នាយកប្រតិបត្តិនៃក្រុមហ៊ុន Paint Labs ក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងព្រឹត្តិការណ៍មួយនេះផងដែរ។
លោក Tomas គឺជាអ្នកដឹកនាំដ៏ល្អមួយរូបនៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ fintech ដែលត្រូវបានទទួលស្គាល់ដោយការរួមចំណែករបស់លោក ក្នុងនាមជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Pi Pay ដែលជាក្រុមហ៊ុនដំណើរការទូទាត់បច្ចេកវិទ្យា និងទូទាត់ប្រាក់ B2B និង B2B2C របស់កម្ពុជា។ បទពិសោធន៍ដ៏ទូលំទូលាយរបស់ លោកក្នុងវិស័យបច្ចេកវិទ្យា ការទូទាត់ និងវិស័យវិនិយោគក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស បានធ្វើឱ្យលោកក្លាយជាបុគ្គលដ៏សំខាន់ មួយរូប ក្នុងការផ្លាស់ប្តូរហិរញ្ញវត្ថុ និងឌីជីថលរបស់ប្រទេស ដែលលោកកំពុងផ្តល់ទុនតាមរយៈក្រុមហ៊ុនប្រឹក្សា D.Q.D Consulting Co., Ltd. ដែលឥឡូវនេះកំពុងផ្ដល់ជំនួយដើម្បីគាំទ្រឌីជីថល នៃក្រុមហ៊ុនផលិតកម្ម និងក្រុមហ៊ុនពាណិជ្ចកម្មជាច្រើនផងដែរ។
គួរបញ្ជាក់ដែរថា អ្នកចូលរួមជាមួយពួកគាត់ដែលជាសមាជិកក្រុមប្រឹក្សាភិបាលសំខាន់ៗផ្សេងទៀតនៃក្រុមហ៊ុន Paint Labs មានដូចជា៖
* លោក Adrien Médeville អ្នកជំនាញខាងការវិនិយោគជាយុទ្ធសាស្ត្រ
* លោក Thierry Tea ជាអ្នកវិនិយោគដែលមានបទពិសោធន៍ជាមួយក្រុមហ៊ុន Negocia Capital ដែលមានការផ្តោតទៅលើការអភិវឌ្ឍ និងនិរន្តរភាព រួមបញ្ចូលទាំងវិស័យបច្ចេកវិទ្យា វិស័យអចលនទ្រព្យ និង វិស័យអាកាសចរណ៍។
* លោក Pablo Caprile ជាអ្នកវិនិយោគអន្តរជាតិ និងជាទីប្រឹក្សាដែលមានឯកទេសក្នុងការពង្រីកនិងកំណើនទីផ្សារ ព្រមទាំងជាអ្នកដឹកនាំក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន Startups ធំៗនៅក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុន iCare។
តំណាងរបស់ក្រុមហ៊ុន JOTUN Cambodia គឺលោក Engin Sener ដែលលោកជាអ្នកគ្រប់គ្រងទូទៅ និងជាអ្នកមានចក្ខុវិស័យផ្លាស់ប្តូរនៃឧស្សាហកម្មថ្នាំលាប នៅទូទាំងតំបន់រួមជាមួយនឹងនាយកប្រតិបត្តិជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត។ ការតំណាងដោយបុគ្គលដែលមានឋានៈខ្ពស់មួយនេះ ឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់អង្គភាពទាំងពីរ ក្នុងការសម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាព និងការពង្រឹងសមត្ថភាពផលិតកម្ម និងពាណិជ្ជកម្មរបស់កម្ពុជា។
បន្ថែមពីនេះ ក្រុមហ៊ុន Paint Labs គឺជាអ្នកវិនិយោគឯករាជ្យឈានមុខគេនៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា ក្រុមហ៊ុន Paint Labs Trading Co., Ltd. និងក្រុមហ៊ុន D.Q.D Manufacturing Co., Ltd. ដែលផ្តោតលើការធ្វើពាណិជ្ជកម្ម និងការផលិតរៀងៗខ្លួន។ ផ្នែកពាណិជ្ជកម្មមានឯកទេស ក្នុងការផ្គត់ផ្គង់ថ្នាំលាបពិសេស និងសម្ភារៈផ្សេងទៀតសម្រាប់ទាំងទីផ្សារ B2B និង B2C ខណៈពេលដែលផ្នែកផលិតកម្មផ្តោត លើដំណើរការផលិតគុណភាពខ្ពស់។ ក្រុមហ៊ុននេះប្តេជ្ញាចិត្តនាំយកស្តង់ដារអន្តរជាតិនៃគុណភាព និងនវានុវត្តន៍មកកាន់កម្ពុជា ក្នុងគោលបំណងលើកកំពស់វិស័យសំណង់ អចលនទ្រព្យ និងវិស័យផលិតកម្ម។
លើសពីនេះ ក្រុមហ៊ុន Jotun (Cambodia) Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Jotun A/S ប្រទេសន័រវេស ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយ ថ្នាំលាបឈានមុខគេមួយរបស់ពិភពលោក ដែលមានរោងចក្រផលិតសរុបចំនួន៣៨ នៅទូទាំង២៣ ប្រទេស ក្រុមហ៊ុនចំនួន៦៧ នៅក្នុងប្រទេសចំនួន៤៧ និងតំណាងជាង ១០០ប្រទេសជុំវិញពិភពលោក។ ក្រុមហ៊ុន Jotun (Cambodia) Ltd ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១។ កំឡុងរយៈពេល១២ឆ្នាំ ក្រុមហ៊ុនJotun បានក្លាយជាម៉ាកយីហោលេខមួយសម្រាប់ថ្នាំលាប និងថ្នាំបៀកការពារក្នុងប្រទេសកម្ពុជា។ នេះត្រូវបានជំរុញដោយអាជីវករដ៏អស្ចារ្យរបស់ Jotun ដែលជាវប្បធម៌សាជីវកម្មដ៏រឹងមាំ និងផលិតផលដែលមានគុណភាពខ្ពស់។
ក្រុមហ៊ុន Paint Labs និងក្រុមហ៊ុនរបស់ខ្លួន ដំណើរការជាអ្នកវិនិយោគឯករាជ្យនៅក្នុងភាពជាដៃគូមួយនេះ ខណៈពេលដែលក្រុមហ៊ុន Jotun Cambodia នៅតែជាអ្នកដឹកនាំទីផ្សារ បើកចំហរដោយគ្មានការផ្តាច់មុខសម្រាប់ដៃគូពាណិជ្ជកម្មណាមួយឡើយ ការសហការជាមួយក្រុមហ៊ុន Paint Labs គឺជាជំហានឆ្ពោះទៅរកការសម្រេច បាននូវគោលដៅរួមគ្នាទាំងក្នុងវិស័យផលិតកម្ម និងពាណិជ្ជកម្ម។ ក្រុមហ៊ុន Jotun Cambodia បន្តរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាបរិយាកាសទីផ្សារបើកចំហរ និងប្រកួតប្រជែង។
សូមជម្រាបដែរថា សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖
*១៖ ក្រុមហ៊ុន Paint Labs
• ហ៊ន សុម៉ាលី
• ជំនួយការប្រធានប្រឹក្សាភិបាល
• ទូរស័ព្ទ៖ +855 78 454 767
• អ៊ីមែល៖ [email protected]។
*២៖ ក្រុមហ៊ុន Jotun Cambodia
• ទូរស័ព្ទ៖ ០៧៨ ៧៥៥ ៧៥៥
• អាស័យដ្ឋាន៖ អគារ Diamond Twin Tower ជាន់ទី 31-33 ក្រុងកោះពេជ្រ ផ្លូវសុភមង្គល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា៕