(ឡុងដ៍)៖ Mark Selby អតីតជើងឯកស្នូកឃើ UK Championship នៅឆ្នាំ២០១២ និងឆ្នាំ២០១៦ បានជ្រុះចេញពីពានរង្វាន់នេះត្រឹមជុំទី១ នាយប់មិញ ក្រោយចាញ់កីឡាករអង់គ្លេសដូចគ្នា Jack Lisowski ៦-៤ រួចមក។
ក្នុងប្រកួតនោះដែរ Lisowski ដែលឈរនៅលេខរៀងទី២១ ពិភពលោកបច្ចុប្បន្ន បានវាយបកតាមពីក្រោយ Selby ៣-០ ដ្បិត Selby រកបានជ័យជម្នះតែ ១លើកគត់សម្រាប់ ៧frames ដែលនៅសល់ ពីការដណ្តើមបានកៅអីឡើងទៅវគ្គ ១៦នាក់ ដែលត្រូវប៉ះជើងខ្លាំង Ali Carter ទៀតផង។
វាជាការជ្រុះចេញដ៏លឿនបំផុត នៅពេល Selby រកបានពិន្ទុសរុប ៣២៩ពិន្ទុពីជ័យជម្នះ ៣សិតនាំមុខ គ្រាដែល Lisowski បានឡើងមកលេងវគ្គ ៣២នាក់ចុងក្រោយនេះ ក្នុងនាមកីឡាករឆ្លងផុតវគ្គជម្រុះជុំទី២ នោះទេ។
នេះមានន័យថា Selby ដែលឈរនៅលេខ៥ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក បានដើរតាមគន្លងរបស់អតីតជើងខ្លាំង និងម្ចាស់ការពារតំណែងជើងឯក UK Championship គឺ Ronnie O’Sullivan ដែលបានហាលអាវកាលពីថ្ងៃសៅរ៍ក្នុងជុំដំបូងនេះដែរ បន្ទាប់ពីចាញ់ Barry Hawkins ដោយលទ្ធផល ៦-៤៕