(បរទេស)៖ យោងតាមទិន្នន័យថ្មីពី Consumer Intelligence Research Partners (CIRP) បានឱ្យដឹងថា ការលក់ iPhone ម៉ូដែលស្តង់ដាររបស់ក្រុមហ៊ុន Apple គឺមានតម្រូវការខ្លាំងដោយលក់បានច្រើនកាន់កាប់ចំណែកទីផ្សាររហូតដល់ ៤២% នៃការលក់ស្មាតហ្វូនសរុបរបស់ខ្លួននៅឆ្នាំ២០២៤នេះ ប៉ុន្តែ iPhone Pro Max នៅតែជាម៉ូដែលលក់ដាច់បំផុត។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Mac Rumores។

តាមរបាយការណ៍បង្ហាញថា ក្រៅពី iPhone ម៉ូដែលស្តង់ដារលក់បាន ៤២% គឺស្មាតហ្វូន iPhone Pro Max ក៏មានចំនួននៃការលក់បានចំនួន២៦% ផងដែរ ខណៈពេលដែលម៉ូដែល Pro គឺមានចំនួន ១៩% និងម៉ូដែល Plus គឺមានចំនួន ១៣% ។ ងាកមកតួរលេខរបស់ម៉ូដែល Plus គឺមានការលក់គួរឲ្យកត់សម្គាល់ផងដែរ ហើយវាក៏បានជំនួសកន្លែងរបស់ iPhone Mini នៅក្នុងឆ្នាំ២០២២ និងទទួលបាននូវចំណែកទីផ្សារច្រើនគួរសម។

គួរជម្រាបថា បើតាមការកត់សម្គាល់ទិន្នន័យខាងលើ គឺបង្ហាញពីនិន្នាការថ្មីនៃការផ្លាស់ប្តូររបស់អតិថិជនបច្ចុប្បន្ន ចូលចិត្តប្រើប្រាស់ស្មាតហ្វូន ដែលមានអេក្រង់ធំ ព្រោះចំណែកទីផ្សាររបស់ម៉ូដែល Plus និង Pro Max គឺមានដល់ទៅ ៣៩% នៃការលក់ iPhone សរុប៕