(ភ្នំពេញ)៖ ប្រទេសកម្ពុជា ជាប្រទេសដែលកំពុងតែមានការរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលធ្វើឲ្យមានតម្រូវការខ្ពស់លើធនធានអ្នកជំនាញនានា ជាពិសេសអ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដែលជាជំនាញស្នូលមួយ ក្នុងចំណោមជំនាញនានា។ កត្តានេះហើយ ទើបធ្វើឲ្យមានការកើនឡើងនូវតម្រូវការអ្នក ជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅលើទីផ្សារការងារ ខណៈកម្រិតចំណេះ និងជំនាញច្បាស់លាស់ គឺជាកត្តាសំខាន់មួយ ដែលអ្នកដាក់ពាក្យចូលធ្វើការត្រូវមានគ្រប់គ្រាន់សម្រាប់បម្រើការងារនោះ។

បើយើងក្រឡេកមកមើលស្ថាប័នអប់រំក្នុងប្រទេសម្ពុជា យើងនឹងឃើញថាមានស្ថាប័នអប់រំ លើជំនាញនេះជាច្រើន តែយ៉ាងណាមិញក្នុងនាមជាអ្នកសិក្សា វាជាការចាំបាច់ណាស់ដែលអ្នកសិក្សា ឬគណនេយ្យជំនាញអនាគត ត្រូវតែស្វែងយល់ពីកម្មវិធីសិក្សា និងគ្រឹះស្ថានសិក្សាដែលមានការទទួលស្គាល់ ដើម្បីចៀសវាងការខាតបង់ ពេលវេលា និងថវិការ។

CamEd Business School ជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានការទទួលស្គាល់ ទៅលើគុណភាពអប់រំទាំងក្នុង និ​ងក្រៅប្រទេស ហើយក៏ជាគ្រឹះស្ថានឧត្តមសិក្សា ដែលផ្តល់ការបណ្តុះបណ្តាល ទៅលើកម្មវិធីសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) តែមួយគត់ក្នុងប្រទេសកម្ពុជា ដែលទទួលបានការទទួលស្គាល់កម្រិតផ្លាទីនៀម ពីសមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA ។ សញ្ញាបត្រ ជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) ត្រូវបានទទួលស្គាល់ថា គឺជាកម្មវិធីបណ្តុះបណ្តាល កម្រិតមូលដ្ឋានលើជំនាញ គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម។

កម្មវិធីនេះ សមស្របសម្រាប់អ្នកដែល មិនធ្លាប់មានមូលដ្ឋានលើជំនាញ នេះពីមុនមក ក៏ដូចជាលោកអ្នកដែលមានបំណង ក្នុងការពង្រឹងចំណេះដឹង និងជំនាញបន្ថែមដើម្បីបង្កើនផលិតភាពការងារជាគណនេយ្យករ បុគ្គលិកធនាគារ សវនករ អាជីរករ ក៏ដូចជាមន្រ្តីរដ្ឋរាជការផងដែរ។ មិនត្រឹមតែបណ្ណោះ កម្មវិធីសញ្ញាបត្រជំនាញអ្នកបច្ចេកទេស ផ្នែកគណនេយ្យ (CAT) ជាកម្រិតសញ្ញាបត្រ យ៉ាងសំខាន់មួយក្នុងការបន្ត ការសិក្សាយកសញ្ញាបត្រកម្រិតខ្ពស់ ដែលជាកម្មវិធីសិក្សា សញ្ញាបត្រគណនេយ្យករ ជំនាញអន្តរជាតិ ដែលហៅកាត់ថា ACCA បានយ៉ាងងាយស្រួល ដោយកម្មវិធីសិក្សា CAT បានហ្វឹកហាត់ និងពង្រឹងរួចជាស្រេចដើម្បីឈានដល់ការសិក្សាកម្រិតខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។

មានហេតុផល ជាច្រើនដែលអ្នកសិក្សាគួរតែរជ្រើសរើស CamEd Business School សម្រាប់សិក្សាកម្មវិធី CAT៖

*ការទទួលស្គាល់ជាសកល៖ CamEd Business School គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលត្រូវបានទទួលស្គាល់ ពីស្ថាប័ន ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស និង ACBSP ដែលមានទីតាំងនៅសហរដ្ឋអាមេរិកផងដែរ។

*បង្រៀនដោយសាស្ត្រាចារ្យដែលមានបទពិសោធន៍ខ្ពស់៖​លោកអ្នកនឹងទទួលបានការអប់រំដោយផ្ទាល់ពីសំណាកសាស្ត្រាចារ្យដែលមានបទពិសោធន៍ខ្ពស់ និង បានបញ្ចប់ការសិក្សាមកពី សាកលវិទ្យាល័យល្បីៗ។ លើសពីនេះទៀតសោត CamEd Business School គឺជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់ដែលទទួលបានផ្កាយប្រាំទៅលើគុណភាពការបង្រៀននិងគុណភាពសាស្រ្តាចារ្យ ដែលត្រូវបានវាយតម្លៃដោយ ស្ថានប័ន QS Stars ដែលមានទីតាំងនៅ ចក្រភពអង់គ្លេស។

*ឱកាសការងារខ្ពស់ក្រោយបញ្ចប់ការសិក្សា៖ សេវាប្រឹក្សាយោបល់អាជីពនៅ CamEd Business School បានផ្តល់នូវការគាំទ្រផ្នែកអាជីពការងារដល់និស្សិត ដោយផ្សារភ្ជាប់ពួកគេជាមួយក្រុមហ៊ុន ដែលឈានមុខគេទាំងជាតិ និង អន្តរជាតិ។ និស្សិតជាច្រើនកំពុងតែមានតម្រូវការខ្ពស់ពីព្រោះតែជំនាញផ្នែកគណនេយ្យពិតប្រាកដ វិន័យ និងសម្ថភាពដ៏ល្អប្រសើរបស់ពួកគេ។ ហេតុនេះហើយនិស្សិតដែលបានបញ្ចប់ការសិក្សា បានទទួល ឱកាសការងារខ្ពស់ និង ត្រូវបានទទួលស្គាល់សមត្ថភាពដោយនិយោជកផ្ទាល់។

បើលោកអ្នកចង់ចាប់ផ្តើមអាជីពគណនេយ្យរបស់អ្នក អាចចាប់ផ្តើមជាមួយ CamEd Business School ដើម្បីជំរុញជំនាញរបស់អ្នកឲ្យកាន់តែប្រសើរ និង ឈានទៅរកការលូតលាស់នៃអាជីពរបស់អ្នកនាពេលអនាគត។

ឥឡូវនេះ CamEd Business School កំពុងទទួលចុះឈ្មោះនិស្សិត លើវគ្គសិក្សាទៅលើជំនាញគណនេយ្យ CAT ដោយ និស្សិអាចចុះឈ្មោះតាមរយៈគេហទំព័រ www.cam-ed.edu.kh ឬទំនាក់ទំនងមកសាកសួរព័ត៌មានទីតាំងផ្ទាល់នៅអាគារលេខ ៦៤ ផ្លូវ ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (កែងស្ពាននាគវត្តភ្នំ) ឬតាមរយៈអ៉ីម៉ែល [email protected] និងលេខទូរសព្ទ 070 673 673 / 010 986 523 ឬធ្វើការទំនាក់ទំនងតាមតេឡេក្រាម 078 588 886 ៕