(បរទេស)៖ យោងតាមរបាយការណ៍ពីក្រុមហ៊ុនធានារ៉ាប់រង Howden បានប្រកាសនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ការវាយប្រហារតាមអ៊ីនធឺណិតបានធ្វើឱ្យអាជីវកម្មនៅប្រទេសអង់គ្លេសខាតបង់ប្រាក់ប្រហែល ៤៤ពាន់លានផោន (ខ្ទង់៥៥ពាន់លានដុល្លារ) ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដោយ ៥២% គឺប៉ះពាល់លើក្រុមហ៊ុនឯកជន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រុមហ៊ុន Howden បានប្រកាសថា ការវាយប្រហារតាមអ៊ីនធឺណិតធ្វើឱ្យអាជីវកម្មខាតបង់ ១.៩% នៃប្រាក់ចំណូលជាមធ្យម ជាមួយនឹងក្រុមហ៊ុនដែលបង្កើតប្រាក់ចំណូលប្រចាំឆ្នាំលើសពី ១០០លានផោន។ មូលហេតុទូទៅបំផុតនៃការវាយប្រហារតាមអ៊ីនធឺណិតគឺ គឺតាមរយៈអ៊ីម៉ែល ២០% និងការលួចទិន្នន័យ ១៨% ក្នុងចំណោមករណីដែលបានកើតឡើង។ ទោះជាយ៉ាងណាក៏ដោយ អាជីវកម្មតែ ៦១% ប៉ុណ្ណោះ ដែលកំពុងប្រើប្រាស់កម្មវិធីប្រឆាំងមេរោគ។ ការចំណាយ និងកង្វះធនធាន IT ស្ថិតក្នុងចំណោមកត្តានៅពីក្រោយនៃសុវត្ថិភាពតាមអ៊ីនធឺណិតរបស់អាជីវកម្មទាំងនោះ។

លោកស្រី Sarah Neild ប្រធានផ្នែកលក់រាយតាមអ៊ីនធឺណិតនៅ Howden របស់ចក្រភពអង់គ្លេសបាននិយាយថា «ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតកំពុងកើនឡើង ដោយតួអង្គព្យាបាទនៅតែបន្តទាញយកអត្ថប្រយោជន៍ពីភាពងាយរងគ្រោះនៃសុវត្ថិភាពអ៊ីនធឺណិត ជាពិសេសនៅពេលដែលក្រុមហ៊ុនកាន់តែពឹងផ្អែកទៅលើបច្ចេកវិទ្យាសម្រាប់ធ្វើប្រតិបត្តិការ»