(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្ស Cambodia Bonding Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងហើយ។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកតារាចម្រៀងល្បីៗប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួង។

តារាចម្រៀងដែលនឹងសម្តែងរួមមានដូចជា លោក ខេមរៈ សិរីមន្ត, លោក ខេម, លោក ខាន់ ជេមស៍, លោក គូម៉ា ,លោក ជុំ លីណូ, លោក Nak Fake, កញ្ញា L-D-A WHITE, កញ្ញា អ៊ុក សុវណ្ណារី, លោក វង្ស ថាណាន់, លោក ពូ, លោក រ៉ន គឹមសន និងលោក Vin Trapz។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលមានទីតាំងនៅតារាងបាល់ទាត់ មុខសាលាខេត្តកំពង់ឆ្នាំង ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីម៉ោង ៨យប់ដល់ម៉ោង១១យប់។

ក្រៅពីការប្រគំតន្ត្រីរបស់តារាចម្រៀង ដែលបានរៀបរាប់ខាងលើ ក៏មានអមមកជាមួយការសម្ដែង Show ពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេស Sound ទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុនមក។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕