(ភ្នំពេញ)៖ ម៉ាកសញ្ញា ដ្រាហ្គិន ដែលគេស្គាល់ថា ជាម៉ាកស្រាបៀរប្រណិត របស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានដាក់សម្ពោធផលិតផលថ្មីឈ្មោះថា ដ្រាហ្គិន ស៊ីលវើ (Dragon Silver) មានកំប៉ុងស រាងស្លីម កាន់តែប្រណិតទាក់ទាញ ទឹកពណ៌ខ្មៅដដែល រក្សារសជាតិឈ្ងុយឆ្ងាញ់ និងសម្បូរបែបនៃស្រាបៀរដ្រាហ្គិនព្រីមៀមដាកបៀរ ប៉ុន្តែមានកម្រិតជាតិអាល់កុលទាបត្រឹមតែ ៤.២% ។ វាមានកាឡូរីទាប កាន់តែស្រាលស្រទន់ ស្រស់ស្រាយ ងាយស្រួលទទួលទាន បំពេញតាមតម្រូវការអតិថិជនដែលនិយមស្រាបៀរ ដែលមានរសជាតិស្រាល សម្រាប់រាល់ការជួបជុំរីករាយបានកាន់តែយូរ។
ក្រៅពីប្រណិតភាព រសជាតិ និងគុណភាពដែលត្រូវបានទទួលស្គាល់ និងឈ្នះមេដាយមាសចំនួន៩ បីឆ្នាំ ជាប់គ្នា ពីស្ថាប័នអន្តរជាតិល្បីៗ ដ្រាហ្គិន ស៊ីលវើ បន្តផ្តល់សំណាងលើក្រវិលកំប៉ុង ជូនអតិថិជនមានដូចជារថយន្តភីកអាប់ មាសសុទ្ធ ម៉ូតូស៊េរីទំនើប និងទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ ហើយដ្រាហ្គិន ស៊ីលវើ ចាប់ផ្តើមមានលក់នៅតាមទីផ្សារហើយ។ ដូច្នេះ លោកអ្នកអាចបន្តសប្បាយជាមួយរសជាតិ និងគុណភាពរបស់ដ្រាហ្គិន៕
*បន្តសប្បាយ បន្តគាស់ ឈ្នះរង្វាន់ជាមួយ ដ្រាហ្គិន!