(ឡុងដ៍)៖ លោក Ruud van Nistelrooy នឹងត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិបកញ្ជ្រោងខៀវ Leicester City នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីជំនួសកៅអីលោក Steve Cooper ដែលត្រូវបានដកតំណែងនាដើមសប្តាហ៍នេះរួចមក។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការតែងតាំងបុរសសញ្ជាតិហូឡង់ វ័យ ៤៨ឆ្នាំខាងលើនេះ គឺមានរយៈពេល ២សប្តាហ៍ បន្ទាប់ពីលោកចាកចេញពីតួនាទីគ្រូបង្វឹកស្តីទីក្នុងក្លិបបិសាចក្រហម Manchester United ដែលដឹកនាំបាន ៤ប្រកួតមិនចាញ់ឡើយ តពីលោក Erik ten Hag ដែលត្រូវបានដកតំណែងកាលពីខែតុលា ឆ្នាំ២០២៤។
អតីតខ្សែប្រយុទ្ធរបស់ Man Utd និង Real Madrid រូបនេះ នឹងចូលដឹកនាំ Leicester ពេញសិទ្ធិតែម្តង ស្របពេលក្រុមកញ្ជ្រោងខៀវមួយនេះបានកំពុងស្ថិតនៅលេខរៀងទី១៦ ក្នុងតារាង Premier League ក្រោយឆ្លងកាត់បាន ១២ប្រកួតនិងមានតែ ១ពិន្ទុផងដែរ នៅក្រៅតំបន់កាត់ចោល។
Leicester City ដែលជាអតីតជើងឯកលីគកាលឆ្នាំ២០១៦ នឹងត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ Brentford នៅរាត្រីសៅរ៍ចុងសប្តាហ៍នេះ ដ្បិតលោក Van Nistelrooy ទំនងជាមិនទាន់រួចរាល់ក្នុងការដឹកនាំនៅចុងសប្តាហ៍នេះទេ៕