(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានអ្នកឧកញ៉ា លាង ម៉េង ជាស្ថាបនិក និងជាអគ្គនាយក ពិតជាមិនសំចៃដៃនោះទេ ដោយបានឧបត្ថម្ភភេសជ្ជៈខ្នាតយក្ស
ទ្រង់ទ្រាយធំ សរុបជាង ២០,០០០កេស សាប៊ូបោកខោអាវម៉ាក ORA ចំនួន ១០០០កញ្ចប់ រួមជាមួយនឹងការចែកមួក ចែកអាវ កាលពីឱកាសនៃពិធីបុណ្យអុំទូក។
ទឹកពិសាកម្ពុជា និងភេសជ្ជៈទាំងនេះ បានឧបត្ថម្ភជូនដល់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រសួងមុខងារសាធារណៈ ក្នុងគោលបំណងបែងចែកជូនដល់ បងប្អូនកងកម្លាំងរាជអាវុធហត្ថ ប៉ូលីស មន្ត្រីរាជការ និងកីឡាករប្រណាំងទូកង ដើម្បីជាការលើកទឹកចិត្ត និងកាត់បន្ថយនូវភាពនឿយហត់ និងការលះបង់របស់បងប្អូនកងកម្លាំងគ្រប់ប្រភេទ និងមន្ត្រីរាជការ ក្នុងការថែរក្សាសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនបងប្អូនជនរួមជាតិ ក៏ដូចជាត្រៀមរៀបចំការប្រលងជ្រើសមន្ត្រីរាជការស៊ីវិល។
អ្នកឧកញ៉ា ក៏បានចុះសួរសុខទុក្ខ និងបានចែកជូននូវទឹកពិសារកម្ពុជា និងភេសជ្ជៈអិចប្រេសសរុប ៥០០០កេស និងសាប៊ូបោកខោអាវម៉ាក ORA ចំនួន ១០០០កញ្ចប់ រួមជាមួយនឹងការចែកមួក ចែកអាវ ដល់បងប្អូនជាចំណុះទូកប្រើប្រាស់បានបបូរណ៍ផងដែរ៕