(ឡុងដ៍)៖ Shaun Murphy អតីតជើងឯកស្នូកឃើ UK Championship 2008 បានឡើងទៅវគ្គ ៨នាក់ចុងក្រោយជាបន្តទៀត បន្ទាប់ពីវាយបកទម្លាក់គូប្រជែងរបស់ចិន Ding Junhui ដោយលទ្ធផល ៦-៥ ពីក្នុងវគ្គ ១៦នាក់នាយប់មិញនេះរួចមកនៅប្រទេសអង់គ្លេស។
ក្នុងប្រកួតនោះដែរ Ding អតីតជើងឯក UK Championship ៣សម័យកាលបានបើកការនាំមុខ Murphy សម្រាប់ frame ទី១ ដែលមានពិន្ទុឈ្នះដល់ទៅ ១២៩ពិន្ទុឯណោះ និងបើកការនាំមុខជាបន្តបន្ទាប់ដោយលទ្ធផល ២-១ និង ៣-២ ថែមទៀតផងពីជំនួបដ៏ស្វិតស្វាញ និងចាញ់-ឈ្នះគ្នាទាំងប្រផិតប្រផើយផងដែរ។
តែយ៉ាងណា Murphy បានវាយបកឈ្នះ ៣សិតជាប់គ្នាមកវិញ ជាមួយនឹងពិន្ទុខ្ពស់បំផុតដល់ទៅ ១៣៥ពិន្ទុផងដែរ ក្នុងចំណោមចូលរួមប្រកួតជាង ៥០លើកមកនេះ។
Ding ដែលបានត្រឹមរងជើងឯក ២ឆ្នាំចុងក្រោយនេះ បានធ្វើការឆ្លើយតប និងវីសតែទទួលបានជ័យជម្នះសិតទី១១ ចុងក្រោយ ក៏ប៉ុន្តែបានភ្លាត់ស្នៀត ដោយត្រូវបាន Murphy ទទួលបានជ័យជម្នះត្រឹមពិន្ទុឈ្នះតែ ៦៥ពិន្ទុប៉ុណ្ណោះ ដោយត្រូវប៉ះកីឡាករលេខ២០ ពិភពលោក Harry Hawkins ដែលបានយកឈ្នះកីឡាករអង់គ្លេស David Gilbert ៦-៥ ក្នុងការប្រជែងកៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕