(បរទេស)៖ លោក Mikheil Kavelashvili ដែលធ្លាប់លេងក្នុងតំណែងប្រយុទ្ធ ២រដូវកាលក្នុងក្លិបមេឃខៀវ Manchester City នោះ នឹងអាចក្លាយជាប្រធានាធិបតីនៃប្រទេសហ្សកហ្ស៊ី ក្នុងការបោះឆ្នោតដ៏ខ្លីខាងមុខនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសវ័យ ៥៣ឆ្នាំ បានដែលបានផ្លាស់មកចូលរួមជាមួយក្លិបអង់គ្លេសខាងលើ ពីក្លិប Dinamo Tbilisi របស់ហ្សកហ្ស៊ីនោះ ត្រូវបានជ្រើសរើសជាបេក្ខជនឈរឈ្មោះបោះឆ្នោតចេញពីក្នុងបក្សរបស់លោកតែម្តង។
ការលេងនៅ Man City ក្នុងលីគ Premier League នោះ Kavelashvili ក៏រកបាន ៣គ្រាប់ផងដែរ ពីការចូលលេងសរុបបាន ២៨ប្រកួតនាអំឡុងឆ្នាំ១៩៩៥-៩៦។
គណបក្ស Georgina Dream របស់លោក Kavelashvili កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នៅមុនការបោះឆ្នោតផ្លូវការឈានមកដល់នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ មុនពេលស្បថចូលកាន់តំណែងផ្លូវការនាថ្ងៃទី២៩ នៃខែដដែល ស្របពេលប្រធានាធិបតី Salime Zpurabishvili បច្ចុប្បន្ន កំពុងរងការរិះគន់ជាខ្លាំង ដោយសាររដ្ឋបាលរបស់លោកមានទំនោរងាកទៅខាងរុស្ស៊ីខ្លាំងពេក៕