(បរទេស)៖ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសចិនគ្រោងដាក់ដំណើរការសាកល្បងប្រព័ន្ធផ្កាយរណប BeiDou សម្រាប់រកទីតាំងដោយខ្លួនឯងជំនាន់ថ្មី នៅឆ្នាំ២០២៧ខាងមុខ។ កិច្ចខិតខំប្រឹងប្រែងនេះ គឺជាចម្លើយរបស់ប្រទេសចិន ក្នុងការប្រកួតប្រជែងជាមួយ ប្រព័ន្ធរុករក GPS របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
យោងតាម CCTV បានឲ្យដឹងថា ការដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនេះជាផ្លូវការ ត្រូវគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០៣៥ នឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវការរុករកតាមពេលវេលាជាក់ស្តែង និងច្បាស់លាស់បន្ថែមទៀត។
BeiDou ត្រូវបានគេដឹងថា ជាប្រព័ន្ធទំនាក់ទំនងសម្រាប់មុខងារពីរ ដែលអនុញ្ញាតឲ្យវាកំណត់នូវទីតាំងរបស់អ្នកទទួលសញ្ញា ។ ឧបករណ៍ប្រើប្រព័ន្ធ BeiDou អាចបញ្ជូនទិន្នន័យត្រឡប់ទៅផ្កាយរណបវិញ សូម្បីតែការផ្ញើសារជាអក្សរ អាចធ្វើទៅបាន រហូតដល់ ១២០០ តួអក្សរចិន៕