(មេនឆេស្ទើ)៖ Manchester United បានវាយបកឈ្នះគូប្រជែង Bodo/Glimt ក្នុងលទ្ធផល ៣-២ នៅពានលំដាប់ទី២ អឺរ៉ុប UEFA Europa League 2024-2025 និងជាជ័យជម្នះលើកដំបូង ក្នុងចំណោម ២ប្រកួតស្ថិតក្រោមការបង្វឹករបស់អ្នកចាត់ការទូទៅថ្មី លោក Ruben Amorim។
បិសាចក្រហមបានវាយបកតាមពីក្រោយក្រុមមកពីន័រវេស Bodo/Glimt ដែលនាំមុខ ២-១ បន្ទាប់ពីពួកគេបានចាប់ផ្តើមរកបានគ្រាប់នាំមុខពីការលេងបានតែ ៨១វិនាទីប៉ុណ្ណោះនៅកីឡដ្ឋាន Old Trafford ក្នុងប្រកួតទី៥ ជើងទី២ ពានរង្វាន់អឺរ៉ុបនេះ ពីការធ្វើបានសម្រេចដោយកីឡាករ Alejandro Garnacho និង Rasmus Hojlund នៅចុងវគ្គទី១។
ការប្រកួតនៅដើមវគ្គទី២ មិត្តរួមក្រុមមកពីហូឡង់ដដែល Hojlund ធ្វើបាន ១គ្រាប់ជ័យជម្នះ នៅពេលលេងបាន ៥នាទី និងបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីតែម្តង ក្នុងការរួមចំណែកជួយ Man Utd អតីតក្រុមជើងឯកពាននេះកាលឆ្នាំ២០១៧ រក្សាកំណត់ត្រាមិនចាញ់ដដែល ក្រៅពីឈ្នះ២ និងស្មើ៣ រួចមក។
តាមរយៈ ៣ពិន្ទុដ៏សំខាន់ក្នុងដីនេះដែរ បានញាំងឱ្យ Man Utd ឡើងទៅកាន់លេខរៀងទី១២ ជាបណ្តោះអាសន្នវិញ ក្នុងចំណោម ៣៦ក្រុមរូបមន្តថ្មី និងនៅក្រៅតំបន់ Top-8 តែ ១ពិន្ទុប៉ុណ្ណោះ ដ្បិតនៅសល់ ៣ប្រកួតទៀត គ្រាដែល Bodo/Glimt ធ្លាក់ទៅលេខ១៧ និងមាន ៧ពិន្ទុប៉ុណ្ណោះ៕