(បរទេស)៖ កីឡាការិនីវាយកូនបាល់ទោល កំពុងឈរនៅចំណាត់ថ្នាក់លេខ២ ពិភពលោកបច្ចុប្បន្ននេះ Iga Swiatek បានព្រមទទួលយកនូវការពិន័យដកបញ្ឈរជើង ១ខែ ក្រោយតេស្តវិជ្ជមានរកឃើញសារធាតុលើកកម្លាំងនាពេលថ្មីៗនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ម្ចាស់ជើងឯកពាន French Open វ័យ ២៣ឆ្នាំខាងលើនេះ បានតេស្តវិជ្ជមាននៃសារធាតុញៀននាអំឡុងខែសីហា ឆ្នាំ២០២៤ កាលពីអំឡុងនាងឈរនៅលំដាប់លេខ១ ពិភពលោកផងដែរ។
បើតាមការបញ្ជាក់ពីទីភ្នាក់ងារសុចរឹតភាពកីឡា Tennis ហៅកាត់ថា ITIA ដែលបានទទួលសំណាកគំរូនេះបានឱ្យដឹងថា នាង Swiatek បានប្រើប្រាស់ថ្នាំប្រភេទ Melatonin ដែលបានផលិត និងលក់នៅប្រទេសប៉ូឡូញ ដែលសម្រួលដល់ការពុលយន្តហោះ និងគេងមិនលក់ផងដែរ។
សូមរំលឹកផងថា កន្លងមកជើងខ្លាំងរបស់ប៉ូឡូញរូបនេះ ក៏ត្រូវបានដកបញ្ឈរជើងម្តងមកដែរកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ មុនពេលប្តឹងជំទាស់បានសម្រេចវិញ ដែលធ្វើឱ្យនាងខកខានប្រកួត ៣កម្មវិធី ក្នុងនាមអតីតជើងឯកក្នុងកម្រិត Grand Slam ៥សម័យកាលទៀតផង៕