(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា រដ្ឋាភិបាលអាល្លឺម៉ងកំពុងរៀបចំផែនការវិនិយោគថ្មីដែលមានទឹកប្រាក់រាប់ពាន់លានអឺរ៉ូទៅក្នុងឧស្សាហកម្មផលិតផលពាក់កណ្តាលសម្រេច Semiconductor នៅក្នុងប្រទេសរបស់ខ្លូន។ បើតាមការរំពឹងទុក ការផ្តល់ជំនួយនេះនឹងមានទឹកប្រាក់ខ្ទង់ ២ពាន់លានអឺរ៉ូ ( ឬ ប្រហែល ២.១១ ពាន់លានដុល្លារ) ឯណោះ។ នេះបើយោងតាមការចុះផ្សាយបន្តពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩​ ខែវិច្ឆកា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចបាននិយាយថា​ លោកមិនអាចបញ្ជាក់ពីតួរលេខនេះបានទេ ហើយលោកបានប្រាប់ Reuters ថា ក្រសួងគ្រោងនឹងផ្តល់មូលនិធិដោយផ្អែកលើតម្រូវការ «ក្នុងកម្រិតទាបមួយខ្ទង់ពាន់លានដុល្លារ»។ ទន្ទឹមនឹងនេះ ក្រសួងសេដ្ឋកិច្ចបានចេញផ្សាយការអំពាវនាវឱ្យក្រុមហ៊ុនផលិតបន្ទះឈីបដាក់ពាក្យស្នើសុំការឧបត្ថម្ភធនថ្មីនៅអំឡុងពាក់កណ្តាលខែវិច្ឆិកា សម្រាប់គម្រោងដែលរួមចំណែកដល់ប្រព័ន្ធអេកូអេឡិចត្រូនិច និងនិរន្តរភាពនៅក្នុងប្រទេសអាល្លឺម៉ង់ និងអឺរ៉ុប ដោយអនុវត្តតាមច្បាប់បន្ទះឈីបអឺរ៉ុប (ECA)។

គួរជម្រាបថា ការផ្តល់ជំនួយនេះ គឺត្រូវបានផ្តល់ជូនសម្រាប់តែការបង្កើតសមត្ថភាពផលិតកម្មទំនើបតែប៉ុណ្ណោះ ពោលគឺការផលិតផលិតផលពាក់កណ្តាលសម្រេច Semiconductor ជំនាន់ថ្មីៗ ក្នុងគោលបំណងប្រកួតប្រជែង ដែលលើសពីផលិតផលដែលមានស្រាប់នាពេលបច្ចុប្បន្ន។ នេះបើយោងតាមការគូសបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច៕