(ភ្នំពេញ)៖ ពិធីសម្ពោធអគារតាំងបង្ហាញរថយន្តអគ្គិសនីដ៏ប្រណិត DEEPAL បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអអធិបតីភាព លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងលោកស្រី Gao Ying នាយិការងគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន CHANGAN AUTO MOBILE ប្រចាំនៅតំបន់អាសុីអាគ្នេយ៍ និងវត្តមានភ្ញៀវកិត្តិយសមកពីក្រុមហ៊ុនដែលជាដៃគូ អ្នកសាព័ត៌មាន ក៏ដូចជាអ្នកបង្កើតមាតិកាលើរថយន្តល្បីៗជាច្រើនរូប។
នាឪកាសនោះលោក ងន សាំង បានបង្ហាញពីភាពជោគជ័យក្នុងការលក់រថយន្តដែលនាំចូលដោយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) កន្លងមកនិងភាពល្បីល្បាញនៃម៉ាកយីហោ DEEPALនៅក្នុងទីផ្សារប្រទេសកម្ពុជាក៏ដូចជាទីផ្សារនៅឯបរទេសដ៏ទៃទៀត។
លោកអគ្គនាយកក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់នៅនូវរថយន្តដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបឈានមុខ និងជាពិសេសគឺផ្តល់ជូននូវសេវាកម្មល្អបំផុតចំពោះអតិថិជន ក្រោយពេលទិញរថយន្តរួចពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខនូវរថយន្តអគ្គិសនីម៉ាក DEEPAL។
គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញរថយន្ត DEEPALនេះត្រូវបានរចនាយ៉ាងលេចធ្លោ និងប្រកបដោយផាសុកភាព ជាពិសេសត្រូវបានជ្រើសរើសយកទីតាំងដែលល្អបំផុតនៅក្នុងទីក្រុង ដែលផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការទស្សនារថយន្តផ្ទាល់ ក៏ដូចជាមកធ្វើការបើកបរសាកល្បងរថយន្តអគ្គិសនី DEEPALទាំងពីរម៉ូដែលគឺ L07 និង S07ដែលមានទីតាំងគឺស្ថិតនៅលើមហាវិថីព្រះមុនីវង្ស សង្កាត់ បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ទល់មុខក្រសួងអភិវឌ្ឍន៍ជនបទ។
សម្រាប់ព័ត៌មានបន្ថែម អំពីរថយន្តអគ្គិសនី DEEPAL អតិថិជនអាចទំនាក់ទំនងតាមរយៈ ៖ Facebook Page: Deepal Cambodia https://www.facebook.com/share/1Dsjtk6pub/?mibextid=LQQJ4dលេខទូរស័ព្ទ៖ 𝟎𝟕𝟖 𝟗𝟗𝟗 𝟕𝟗𝟓 Chanel Telegram: https://t.me/ChanganCambodiaOfficial Chanel Telegram: https://t.me/DEEPALCAMBODIA ទីតាំង Google Map: https://bit.ly/3ZlgUhs
អំពី CHANGAN AUTO៖ បច្ចុប្បន្ននេះរថយន្ត CHANGAN បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានច្រើនជាង ៤០ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, អេស៊ីប, កាតា, អាហ្សង់ទីន, កូឡុំប៊ី, ឈីលី, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, និងប៉ាគីស្ថានផងដែរ។
Changan មានបទពិសោធផលិតរថយន្តជាង៤០ឆ្នាំ មានវិស្វករ និងអ្នកបច្ចេកទេស 18000នាក់ មកពី៣០ប្រទេសជុំវិញពិភពលោក មានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ R&D នៃទីក្រុងចំនួន១០ សំខាន់ៗនៅក្នុងប្រទេសប៉ែកអុឺរ៉ុប និង អាសុី។ រថយន្ត CHANGAN ទទួលបានពានរង្វាន់លើផ្នែកឌីស្សាញ ជាច្រើន លើឆាកអន្តរជាតិក្នុងនោះ DEEPAL L07 ទទួលបានពាន Reddot Product Design ក្នុងឆ្នាំ២០២៣ ពីស្ថាប័ន Reddot៕