(ឡុងដ៍)៖ ជើងខ្លាំង Galal Yafai បានបញ្ចប់ Sunny Edwards ត្រឹមពាក់កណ្តាលផ្លូវការពីការប្រកួត ១២ទឹក ក្នុងការប្រជែងកៅអីឡើងទៅដណ្តើមខ្សែក្រវាត់ពិភពលោក WBC ប្រភេទទម្ងន់ស្រាលនាឆ្នាំ២០២៥ របស់ Kenshiro Teraji។
ក្នុងប្រកួតនោះដែរ Yafai បានគ្រប់គ្រងការប្រកួតស្ទើរតែទាំង ៦ទឹកពេញ តាមរយៈវាយយ៉ាងសន្ធាប់ទៅលើ Edwards នៅមុនពេលអាជ្ញាកណ្តាលចូលទៅរារាំង និងបញ្ឈប់ការប្រកួតតែម្តង។
នេះជាជ័យជម្នះលើកទី៩ ពីប្រវត្តិឡើងវ៉ៃ ៩លើក មិនដែលចាញ់ឡើយរបស់អតីតម្ចាស់ខ្សែក្រវាត់អូឡាំពិកកាលឆ្នាំ២០២០ នៅទីក្រុង Tokyo ប្រទេសជប៉ុន ដែលធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់បាន ២លើកទៀតផង។
ភ្លាមៗនោះដែរ Edwards អតីតម្ចាស់ខ្សែក្រវាត់ IBF ប្រភេទទម្ងន់ស្រាលនេះនាអំឡុងឆ្នាំ២០២១ និងចុងក្រោយឆ្នាំ២០២៣ ក៏បានប្រកាសចូលនិវត្តន៍ពីប្រដាល់សកលនេះដែរ បន្ទាប់ពីរងបរាជ័យនៅទីក្រុង Birmingham ក្នុងសង្វៀន BP Pulse Live ដ្បិតអ្នករស់នៅទីក្រុង London រូបនេះបន្សល់ទុកស្នាដៃឈ្នះ ២១លើក និងចាញ់ ២លើក៕