(ភ្នំពេញ)៖ ពិសេសណាស់សម្រាប់អ្នកចូលចិត្តដើរទិញទំនិញ ទីបំផុត ហាងលក់ទំនិញពេញនិយមចម្រុះមុខ ដ៏ល្បីមកពីសិង្ហបុរីគឺ OH!SOME បានឈានជើងចូលទីផ្សារប្រទេសកម្ពុជា ជាមួយនិងការបើកសាខាដំបូងរបស់ខ្លួននៅក្នុងផ្សារទំនើប AEON មានជ័យ។ ហើយក្នុងឱកាសសម្ពោធហាងជាលើកដំបូងនៅកម្ពុជា OH!SOME បានរៀបចំកម្មវិធីកម្សាន្តជាច្រើន ដើម្បីឱ្យអតិថិជនខ្លួនឈ្នះកាដូពិសេសៗថែមទៀតផង។

OH! SOME ជាគោលដៅលក់ទំនិញពេញនិយម ផ្តល់ជូនអតិថិជននូវផលិតផលល្បីៗ ថ្មីៗ និងសម្បូរបែប រហូតដល់ទៅ ១៥ប្រភេទផ្សេងៗគ្នា ដោយមានអីវ៉ាន់លក់រាប់ពាន់មុខដែលមកពីជុំវិញពិភពលោក។ ក្នុងនោះមានទាំងផ្នែកផលិតផលសម្រស់ និងផលិតផលថែរក្សាស្បែក, គ្រឿងសម្អាង យកមកពីកូរ៉ខាងត្បូង និងជប៉ុន មានដូចជាប្រេន Hatomugi, Lululun, Skin1004, Eunyul, Curesys, Purederm, ផលិតផលកម្សាន្តសម្រាប់ក្មេងៗ ព្រមទាំងអាហារសម្រន់ និងភេសជ្ជៈជាច្រើនប្រភេទ ដែលលោកអ្នកឈានជើងចូលនៅ OH!SOME តែមួយកន្លែង ក៏មានមានផលិតផលជាច្រើនប្រភេទដែលជាតម្រូវការប្រចាំថ្ងៃ។

អ្វីដែលធ្វើឱ្យរំភើបសម្រាប់អ្នកគាំទ្រ Disney នៅកម្ពុជា ដែលចង់បានផលិតផល Disney collaboration ផលិតជាពិសេស គឺថាអ្នកទាំងអស់គ្នាអាចមកស្វែងរកបាននៅក្បែរខ្លួនតែម្តង ដោយនៅ OH!SOME នេះ លោកអ្នកអាចរកមើលផលិតផល Disney collaboration ជាច្រើនមុខ ដូចជាកាបូប, ដបទឹក, គ្រឿងសម្អាង និង plushies វត្ថុអនុស្សាវរីយ៍ពិសេសៗ ពីតួអង្គគំនូរជីវចលរបស់ Disney ល្បីៗ ដែលលោកអ្នកស្រលាញ់ចូលចិត្ត មានដូចជា Donald Duck , Stitch , Lotso, Alien, Buzz Lightyear និង Red Panda Mei ពីស្ទូឌីយ៉ូPixar ជាដើម។

ជឿជាក់ថានេះជាហាងលក់រាយដ៏ទាក់ទាញមួយ ខុសប្លែកពីហាងលក់រាយនានានៅក្នុងទីក្រុងភ្នំពេញ ផ្តល់នូវបទពិសោធន៍ទិញទំនិញដ៏អស្ចារ្យដោយហាងមានពណ៌ចម្រុះនេះមានទំហំដល់ទៅ ១០០០ម៉ែត្រការ៉េ។ ដោយ OH!SOME ជា One-stop shop កន្លែងតែមួយ ប្រមូលផ្តុំទាំងអស់ នាំយកផលិតផលទាន់សម័យជាង ១០,០០០ មុខក្នុងពេលតែមួយដល់អតិថិជននៅកម្ពុជាជាមួយភាពលេចធ្លោពីខាងក្រៅនូវពណ៌លឿងដែលជាពណ៌របស់យីហោ OH!SOME។

ជាពិសេសក្រៅពីទំនិញដ៏សម្បូរបែប ពេលឈានជើងចូលទៅដល់ខាងក្នុងហាងមានម៉ាស៊ីនចាប់តុក្កតា (Claw machines) ឱ្យអតិថិជនលេងកម្សាន្ត មានការតុបតែងពណ៌ចម្រុះ ការដេគ័រ cute cute សាកសមបំផុតសម្រាប់អ្នកនិយមថតរូប ព្រោះទីនេះក្រៅពីអាចទិញទំនិញ លោកអ្នកអាចស្វែងរកទីតាំងថតរូបដែលលោកអ្នកស្រលាញ់បានថែមទៀតផង។

ហើយដើម្បីអបអរសាទរការបើកសម្ពោធ OH!SOME នឹងរៀបចំសកម្មភាពសប្បាយៗជូនអតិថិជន ជាច្រើនចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែធ្នូ ត្រៀមខ្លួនដើម្បីឈ្នះរង្វាន់ដ៏គួរឲ្យភ្ញាក់ផ្អើល រួមមានកាដូ ម៉ាសបិទមុខ, គ្រឿង accessories និង plush toys ជាច្រើន ដោយគ្រាន់តែចូលរួមលេងហ្គេម Monopoly game ដែលហាងបានរៀបចំ។

ហាងទំនិញលក់រាយ OH!SOME ជាម៉ាកយីហោទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី មុនពេលចូលទៅក្នុងប្រទេសកម្ពុជា។ OH!SOME មានវត្តមានបើកសាខា ជាលើកដំបូងនៅកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ខាងមុខនេះ នៅផ្សារទំនើប AEON Mean Chey ក្នុងរាជធានីភ្នំពេញ។ រហូតមកដល់ពេលនេះ OH!SOME បានបើកជាង៨០សាខា និងបន្តបើកបន្ថែមទៀតនៅតំបន់អាស៊ីអាគ្នេយ៍៕