(សៀមរាប)៖ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បានចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងកិច្ចការអភិវឌ្ឍន៍នៅរមណីយដ្ឋានអង្គរ អមដំណើរដោយ លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងមន្រ្តីជំនាញខ្មែរ។

ការចុះពិនិត្យនេះធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ពន្ធដែលកំពុងប្រឈមនឹងគ្រោះថ្នាក់។ ទន្ទឹមនឹងនេះដែរ ក្រុមអ្នកជំនាញការអាដហុក ក៏បានផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរអំពីកិច្ចការផ្សេងៗដែលកំពុងធ្វើនឹងត្រៀមធ្វើនៅពេលអនាគត៕