(ភ្នំពេញ)៖ ក្នុងបរិបទនៃតម្រូវការកើនឡើងនេះបណ្តាលក្រុមហ៊ុនអុីនធឺណិតជាច្រើនកំពុងតែ គិតគូរអំពីការផ្តល់ជូនសេវាអុីនធឺណិតប្រកបដោយគុណភាព សេវាបម្រើអតិថិជនល្អ និងតម្លៃសមរម្យ។ ក្រុមហ៊ុនអុីនធឺណិត TODAY គឺជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអុីនធឺណិតឈានមុខគេមួយក្នុងប្រទេសកម្ពុជាដែលគិតគូរជាសំខាន់លើគុណភាពសេវាសេវាបម្រើអតិថិជនកម្រិតខ្ពស់ និងតម្លៃសមរម្យ។ ហេតុដូចនេះដើម្បីឆ្លើយតបអោយទាន់ពេលវេលាក្នុងការផ្តល់សេវាបម្រើអតិថិជនផ្នែកបច្ចេកទេសអោយទាន់ពេលវេលាក្រុមហ៊ុនបាននឹងកំពុងដាក់ដំណើរការបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ដើម្បីដំណើរការជាមួយប្រព័ន្ធ System ដោយស្វ័យប្រវិត្តិ។
តាមរយៈបច្ចេកវិទ្យាបញ្ញាសប្បនិម្មិតរបស់ក្រុមហ៊ុនអុីនធឺណិត TODAY (TODAY AI) អតិថិជននឹងទទួលបានសារបញ្ជូនដំណឹងអំពីសេវាអុីនធឺណិតរបស់លោកអ្នកយ៉ាងឆាប់រហ័សតាមរយៈកម្មវិធី Telegram ដែលមាន ទាំងភាសាខ្មែរផង និងអង់គ្លេសផងបន្ទាប់មកក្រុមការងារជំនាញដែលប្រចាំការ ២៤ម៉ោងនឹងផ្តល់ដំណឹងដល់ អតិថិជនរួចធ្វើការដោះស្រាយជូនភ្លាមៗ។
គូសបញ្ជាក់ថាក្រុមហ៊ុនអុីនធឺណិត TODAY បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៦ មកជាមួយកញ្ចប់សេវាអុីនធឺណិតជាច្រើនដូចជា Business Broadband Internet (BBI), Dedicated Internet Access (DIA), TODAY xFAST, TODAY Layer 2 VPN, TODAY Dark Fiber, TODAY FiberX និងសេវាកម្មបន្ថែមជាច្រើនទៀត។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 061 21 55 77 ឬតាមរយៈ Facebook Messenger «TODAY Internet» ឬគេហរទំព័រ today.com.kh៕