(ឡុងដ៏)៖ កីឡាករស្នូកឃើ Judd Trump ពេលនេះបានក្លាយម្ចាស់ជើងឯកពានង្វាន់ UK Championship 2024 នឹងជាលើកទី២ សម្រាប់រូបគេ បន្ទាប់ពីបានផ្តួលកីឡាករ Barry Hawkins ក្នុងលទ្ធផល ១០-៨ ដែលការប្រកួតធ្វើនៅទីក្រុង York ជាមួយនឹងទឹកប្រាក់រង្វាន់ប្រមាណ ២៥០,០០០ម៉ឺនផោនពីការប្រកួត។

តាមរយៈលទ្ធផលជ័យជម្នះនេះ បាននាំឱ្យកីឡាករឈរលេខ១ ពិភពលោកមានវ័យ ៣៥ឆ្នាំ Judd Trump កា្លយជាបុគ្គលទី៤ ដែលគ្រង់តំណែងជើងឯកម្ចាស់ពាន UK Championship របស់ចក្រភពអង់គ្លេស ដោយមានកីឡាករ Mark Williams, Doug Mountjoy និង Mark Selby ដែលឈ្នះពានេះបានចំនួន ២លើកដូចគ្នា ។

ហើយអ្នកឈ្នះពាននេះបានច្រើនជាងគេមានតែកីឡាករ Ronnie O'Sullivan ធ្វើបាន ៨លើក, លោក Steve Davis ឈ្នះបាន ៦ដង, កីឡាករ Stephen Hendry ឈ្នះបាន ៥ដង ដ្បិតកីឡាករចិន Ding Junhui ក៏ឈ្នះពាននេះបានចំនួន ៣លើកផងដែរ ។

សូមជម្រាបផងថា ស្ថិតក្នុងឆ្នាំ២០២៤ កីឡាករ Judd Trump មុននឹងការឈ្នះពាន UK Championship រូបគេក៏ជាម្ចាស់ពាននៅកម្មវិធី German Masters, World Open, និង Saudi Arabia Snooker Masters និងរងជើងឯក ៣កម្មវិធីផងដែរ ៕