(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យណូអែលចុងឆ្នាំនេះ ណាហ្គាវើលដ៍ សូមអញ្ជើញបងប្អូនទាំងអស់ ទៅកម្សាន្តនៅណាហ្គាវើលដ៍ ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ ខណៈមណ្ឌលកម្សាន្តប្រណីតនេះ មានការផ្តល់ជូនដ៏ច្រើនដូចជា ការតុបតែងលម្អដ៏ស្រស់ស្អាត ការសម្តែងសិល្បៈ ម្ហូបសុភមង្គល នំប្រពៃណីណូអែល និងសេវាកម្មស្ប៉ាសម្រាប់សុខភាព ដែលនឹងធ្វើឱ្យបងប្អូនទាំងអស់ ទទួលបទពិសោធន៍ដ៏រីករាយបំផុត។

នៅពេលឈានជើងចូលណាហ្គាវើលដ៍ ពុកម៉ែបងប្អូនទាំងអស់នឹងឃើញមានការតុបតែងលម្អបែបណូអែលដ៏ប្រណីតនៅច្រកចូល និងកន្លែងទទួលភ្ញៀវ ដែលមានដូចជា ដើមឈើណូអែល រូបសំណាកមនុស្សព្រិល និងអំពូលភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាត។ ចំណែក អំពូលភ្លើងចម្រុះពណ៌ខាងក្រៅណាហ្គាវើលដ៍ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ត្រូវបានបំភ្លឺពីម៉ោង ៥៖៤៥ ល្ងាចរហូតដល់ម៉ោង ២ ទៀបភ្លឺ ខណៈរូបដើមឈើណូអែលដ៏ធំ ដែលព័ទ្ធជុំវិញដោយរូបសំណាកក្តាន់ និងរូបសំណាកស្ករគ្រាប់ ក៏មានភាពទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផងដែរ។

សម្រាប់ពុកម៉ែបងប្អូនដែលមានបំណងអបអរបុណ្យណូអែល ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ សូមអញ្ជើញទៅភោជនីយដ្ឋានបារាំង Le Gourmet និងទទួលទានអាហារឈុតសុភមង្គលពេលល្ងាច ៧ មុខ ម្នាក់តម្លៃចាប់ពី ២៧២.០០០រៀល ឬភោជនីយដ្ឋានអ៊ីតាលី Bistro Romano ដើម្បីទទួលទានអាហារឈុតពេលល្ងាច ៥ មុខ ម្នាក់តម្លៃចាប់ពី ១៨០.០០០រៀល។ ភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes ផ្តល់ជូនឈុតអាហារពេលល្ងាចបែបចិន ម្នាក់តម្លៃចាប់ពី ២៧២.០០០រៀល និង ៣៩២.០០០រៀល។ សម្រាប់អ្នកចូលចិត្តអាហារពេលល្ងាចបែបជប៉ុន សូមអញ្ជើញទៅទទួលទានអាហារឈុតពិសេសនៅភោជនីយដ្ឋានជប៉ុន The Teppanyaki ម្នាក់តម្លៃ ៧២០.០០០រៀល។ ក្នុងពេលដំណាលគ្នានេះ ភោជនីយដ្ឋាន The Pangea និង 2Pangea មានបម្រើជូនអាហារប៊ុហ្វេបែបណូអែល ដែលមានមុខម្ហូបពេញនិយមដ៏សម្បូរបែប និងទទួលទានឥតកំណត់ ម្នាក់តម្លៃចាប់ពី ១៤០.០០០រៀល និង ១៩២.០០០រៀល ។ ទំនាក់ទំនងកក់ទុកមុនតាមរយៈលេខទូរសព្ទ +៨៥៥ ២៣ ២៦៣ ០៣១ ឬអ៊ីម៉ែល [email protected]

សម្រាប់អ្នកដែលចង់អបអរបុណ្យណូអែលនៅគេហដ្ឋាន ណាហ្គាវើលដ៍ ក៏មានផ្តល់ជម្រើសពិសេស ផងដែរដែលមានដូចជា មាន់ទួគីដុត សាច់ឆ្អឹងជំនីគោ (USDA Prime Ribs) និងសាច់ហ៊ែមប្រឡាក់ជាមួយស្ករត្នោត និងម៉ាស្តាតរួមជាមួយម្ហូបពេញនិយមបែបអាស៊ីដូចជា សាច់ទាខ្វៃ ឬកូនជ្រូកខ្វៃ តម្លៃចាប់ពី ១១២.០០០រៀល រហូតដល់ ១.១៥២.០០០រៀល។ សូមណែនាំទំនាក់ទំនងកក់យ៉ាងហោចណាស់ ២ ថ្ងៃជាមុន ដើម្បីទទួបានម្ហូបដែលមានគុណភាពខ្ពស់បំផុត។

ធ្វើឱ្យការការអបអរបុណ្យណូអែលរបស់អ្នកកាន់តែជិតស្និទ្ធ និងផ្អែមល្ហែមដោយជាវនំប្រពៃណីណូអែល រួមមាន នំរូបផ្ទះរសជាតិខ្ញី នំសូកូឡារូបគល់ឈើ នំស្តូឡិន និងនំមីនផាយ តម្លៃចាប់ពី ១៦.០០០រៀល ប៉ុណ្ណោះ។ សម្រាប់ឈុតអាហារសម្រន់ពេលរសៀល នៅកន្លែងទទួលភ្ញៀវ (Lobby Lounge) មានដូចជា នំដុត នំប៉័ង នំផាស់ទ្រីដោយមានបន្ថែមជូនកាហ្វេ និងតែឥតកំណត់ ឬស្រាក្រឡុក ២ កែវ ម្នាក់តម្លៃ ៨៨.០០០រៀល។ អំឡុងពេលញ៉ាំអាហារសម្រន់ ពេលរសៀលនេះ ពុកម៉ែបងប្អូន ក៏អាចស្តាប់ភ្លេងព្យាណូដ៏ពីរោះ និងទស្សនាទឹកធ្លាក់នៅផ្នែកខាងក្រោយនៃកន្លែងទទួលភ្ញៀវផងដែរ។

ណាហ្គាវើលដ៍ ក៏មានផ្តល់ជូនសេវាកម្មស្ប៉ាសម្រាប់សុខភាពផងដែរ រួមមាន សេវាកម្មខាត់ស្បែកដោយប្រើអំបិលសមុទ្រដោយប្រើដៃ ៤ និងសេវាកម្មម៉ាស្សាដងខ្លួនរយៈពេល ១២០ នាទី តម្លៃ ៣៩២.០០០រៀល ប៉ុណ្ណោះ។ សម្រាប់សេវាកម្មលាបពណ៌សក់ក្នុងឱកាសចុងឆ្នាំនេះ មានតម្លៃចាប់ពី ៨០.០០០រៀល រហូតដល់ ១៦០.០០០រៀល និងទទួលបានសេវាកម្មអប់សក់ដោយឥតគិតថ្លៃ។

សម្រាប់កម្មវិធីកម្សាន្តវិញ ពុកម៉ែបងប្អូនអាចអញ្ជើញទៅកន្លែងទទួលភ្ញៀវ (Lobby Lounge) ដើម្បីទស្សនាការសម្តែងសិល្បៈអបអរបុណ្យណូអែល ដែលផ្តល់ជូនដោយសិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិដ៏ប៉ិនប្រសប់ប្រចាំណាហ្គាវើលដ៍ ពីថ្ងៃទី២៩ ខែវិច្ឆិការហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

នៅក្នុងខែធ្នូនេះ ណាហ្គាវើលដ៍ រង់ចាំស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់ជាមួយការផ្តល់ជូនដ៏ច្រើន។ ដូច្នេះ សូមអញ្ជើញនាំក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ទៅកម្សាន្តនៅណាហ្គាវើលដ៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬតាមដានទំព័រហ្វេសប៊ុក ឬទំព័រអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍។

*អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕

សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ [email protected]