(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ដែលគេស្គាល់ថាជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានប្រកាសផ្តល់ជូននូវអត្ថប្រយោជន៍ថ្មីៗសម្រាប់ម្ចាស់គណនីសន្សំស្ថាបនា រួមមាន៖ ការមិនតម្រូវឱ្យរក្សាទឹកប្រាក់អប្បបរមាក្នុងគណនី ការទទួលបានការប្រាក់ទ្វេដង និងឱកាសឈ្នះនូវរង្វាន់ដ៏ស្រស់ស្អាត។ ការផ្តល់ជូននេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប ដែលបំពេញតម្រូវការរបស់អតិថិជន​ និងជាផ្នែកមួយជួយអតិថិជនក្នុងការគ្រប់គ្រងថវិកាប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឥឡូវនេះ អតិថិជនទាំងអស់នឹងទទួលបានទឹកប្រាក់អប្បបរមាក្នុងគណនីត្រឡប់មកវិញ ខណៈដែលអតិថិជនថ្មីនឹងមិនតម្រូវរក្សាទឹកប្រាក់អប្បបរមាក្នុងគណនី ថែមទាំងរីករាយជាមួយនឹងអត្រាការប្រាក់ដែល​មាន​ភាព​ប្រកួតប្រជែង ០.៥០% ប្រចាំឆ្នាំសម្រាប់ប្រាក់ដុល្លារអាមេរិក និង ០.៧៥% ប្រចាំឆ្នាំសម្រាប់ប្រាក់រៀល ដែលអត្រាការប្រាក់នេះកើនឡើងទ្វេដងនៃអត្រាការប្រាក់មុន។ បន្ថែមពីលើនេះ អតិថិជនថ្មីក៏មានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់រហូតដល់ ១០០,០០០រៀលជាច្រើនរង្វាន់ និងរង្វាន់ធំដូចជា iPhone 16 Pro ស៊េរីថ្មី ឬ JBL PartyBox ពីប្រម៉ូសិនឈ្នះរង្វាន់ទ្វេដងផងដែរ។ សម្រាប់អតិថិជនដែលពុំទាន់បានបំពេញព័ត៌មានគណនីពេញលេញ សូមធ្វើបច្ចុប្បន្នភាពនៅសាខាស្ថាបនា ដើម្បីទទួលបានអត្ថប្រយោជន៍នេះ។​

ធនាគារ ស្ថាបនា មានទំនុកចិត្តខ្ពស់ និងជឿជាក់ថា ការផ្តល់ជូននេះនឹងបង្កើនលទ្ធភាពជូនអតិថិជនអាចប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយ សុវត្ថិភាពខ្ពស់ និងជំរុញឱ្យអតិថិជន និងសហគមន៍គ្រប់គ្រងថវិការរបស់ពួកគាត់ប្រកបដោយភាពឆ្លាតវៃ និងនិរន្តរភាព។ លើសពីនេះទៅទៀត អតិថិជនអាចទទួលបានបទពិសោធន៍ហិរញ្ញវត្ថុដ៏សម្បូរបែប និងប្រកបដោយភាពច្នៃប្រឌិត តាមរយៈ Sathapana Mobile ដែលទើបតែទទួលបានពានរង្វាន់ ដំណោះស្រាយសេវាហិរញ្ញវត្ថុផ្សេងៗ និងការផ្តល់ជូនដ៏គួរឱ្យទាក់ទាញជាច្រើនពីពាណិជ្ជករ និងដៃគូអាជីវកម្មផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីប្រម៉ូសិន​ សូមចូលទៅកាន់៖ https://www.sathapana.com.kh/kh/promo-new-sathapana-customer
សម្រាប់ព័ត៌មានបន្ថែមអំពីគណនីសន្សំស្ថាបនា សូមចូលទៅកាន់៖ https://www.sathapana.com.kh/kh/promo-new-sathapana-customer
ទាញយកស្ថាបនា ម៉ូបាលឥលូវនេះ៖ https://www.sathapana.com.kh/mobile/

គួរជម្រាបថា ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង២.៨ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង៤,៤០០នាក់។ ធនាគារមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន១៧៥ ស្ថាបនាព្រីមារណ៍ចំនួន៣ និងម៉ាស៊ីនអេធីអឹមជាង៣៤០កន្លែង។ យើងផ្តល់ជូននូវ សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគាចល័ត សេវាធនាគារអេឡិចត្រូនិច ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀរវត្សន៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT Thunes និងវីសា B2B Connect, សេវា Western Union សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។

ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃវិស័យសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ ស្ថាបនា ក៏ផ្តល់ជូននូវដំណោះស្រាយក្នុងការទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធី ដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway S2Biz Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។ ថ្មីៗនេះ ធនាគារ ស្ថាបនា ត្រូវបានជ្រើសរើស និងទទួលពានរង្វាន់ឆ្នើម២នោះ គឺ “Most Innovative Mobile Banking App – Cambodia 2024” ពីស្ថាប័ន International Finance និង “Best Retail Banking - Cambodia 2024” ពី Global Retail Banking Rankings។ ពានរង្វាន់នេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ស្ថាបនា ក្នុងការផ្តល់ជូនអតិថិជន និងប្រជាជនកម្ពុជានូវបទពិសោធន៍ធនាគារចល័តប្រកបដោយភាពច្នៃប្រឌិត និងល្អបំផុត។

ហើយក្នុងឆ្នាំ២០២៣ ធនាគារ ស្ថាបនា ក៏ទទួលបាននូវពានរង្វាន់ឆ្នើមចំនួន៣ពីក្រុមហ៊ុនម៉ាស្ទ័រកាត ដូចជា៖ ពានរង្វាន់ “First Launch in Market 2023” ក្នុងការដាក់ឱ្យដំណើរការប័ណ្ណ CSS co-badged មុនគេ ពានរង្វាន់ “Leadership in Debit Growth 2023” លើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងពានរង្វាន់ “Innovation Breakthrough 2023” លើការបើកដំណើរការមុខងារ Tap on Phone។ លើសពីនេះទៅទៀត នៅក្នុងឆ្នាំ២០២២ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់កិត្យានុភាពចំនួន២ រួមមាន “Best Mobile Banking App 2022” និង “Mobile Banking & Payment Initiative of the Year” ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនាម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័សងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន៕