(ភ្នំពេញ)៖ អស់រយៈពេលជិត ៣០ឆ្នាំមកហើយ ដែលផលិតផល DUMEX™ Dugro® មានវត្តមាននៅកម្ពុជា នៅក្រុមហ៊ុនដាណន់យើងយល់ច្បាស់ពីតម្រូវការរបស់អ្នកម្តាយ ដែលតែងតែចង់អោយកូនៗមានសុខភាពល្អ និងមានការអភិវឌ្ឍពេញលេញ។ ប៉ុន្តែអ្នកម្តាយតែងជួបនូវឧបសគ្គជាច្រើនដូចជា កូនឧស្សាហ៍ឈឺ ខ្សោយបញ្ញា និងលូតលាស់យឺតយ៉ាវជាដើម ដែលអាចបណ្តាលមកពីកង្វះជាតិដែក ដែលជាមូលហេតុចម្បងនៃជម្ងឺស្លេកស្លាំងលើកុមារអាយុក្រោម៥ឆ្នាំ។

ថ្ងៃនេះក្រុមហ៊ុន Danone Cambodia មានមោទនភាពណែនាំផលិតផល DUMEX™ Dugro® រូបរាងថ្មីល្អជាងមុន ជាមួយរូបមន្ត IRON ACTIVE។ ជួយជំរុញដល់ការស្រូបយកអាហារូបត្ថម្ភល្អៗ កាន់តែច្រើនរហូតដល់៣ដង ដើម្បីការអភិវឌ្ឍពេញលេញ។ ដូច្នេះហើយទើបកូនមាន ប្រព័ន្ធការពាររាងកាយរឹងមាំ ខួរក្បាលឆ្លាតវៃ ឡើងទម្ងន់និងលូតកំពស់បានល្អ។

ការបន្តកែលម្អ និងអភិវឌ្ឍផលិតផលរបស់យើងជាការប្តេជ្ញាចិត្តដ៏មុតមាំ ដើម្បីបន្តគាំទ្រអ្នកម្តាយ ក្នុងការចិញ្ចឹមបីបាច់កូនៗឲ្យមានសុខភាពល្អ មានការអភិវឌ្ឍពេញលេញ និងរួមចំណែកក្នុងការកាត់បន្ថយបញ្ហាកង្វះជាតិដែកនៅកម្ពុជា។ ក្រុមហ៊ុន Danone Cambodia បានចុះអនុស្សារណៈយោគយល់ជាមួយក្រសួងអប់រំយុវជន និងកីឡា ក្នុងទិវាជាតិដែកអន្តរជាតិ ក្រោមយុទ្ធនាការ «រួមគ្នាកាត់បន្ថយជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារអាយុក្រោម៥ឆ្នាំ» ដើម្បីជួយអប់រំផ្សព្វផ្សាយទៅកាន់អ្នកម្តាយកម្ពុជារាប់ម៉ឺននាក់ ពីសារៈសំខាន់នៃជាតិដែក ផលប៉ះពាល់ និងវិធានការការពារពីកង្វះជាតិដែក។

បន្ថែមពីនេះយើងក៏បានរៀបចំអោយមាន វគ្គបណ្តុះបណ្តាលវេជ្ជសាស្ត្រជាមួយគ្រូពេទ្យ ឆ្មប គិលានុបដ្ធាយិកា ការអប់រំចំណេះដឹងបន្ថែមទៅដល់បណ្តាហាង និងដៃគូអាជីវកម្មនានា ព្រមទាំងបុគ្គលិកក្រុមហ៊ុនដាណន់គ្រប់ជាន់ថ្នាក់ ដើម្បីកុមារកម្ពុជាគ្រប់ជំនាន់មានសុខភាពកាន់តែល្អប្រសើរឡើង។
DUMEX គាំទ្រការអភិវឌ្ឍកុមារកម្ពុជាគ្រប់ជំនាន់។

យោងទៅតាមអំណះអំណាងដូចខាងក្រោម៖
ទី១. https://data.worldbank.org/indicator/SH.ANM.CHLD.ZS?location=location=KH
ទី២. ជាមួយនឹងសមាមាត្រដ៏ល្អប្រសើរនៃវីតាមីន C ទៅនឹងជាតិដែកដោយស្របទៅតាមការណែនាំ របស់អង្គការសុខភាពពិភពលោក ដើម្បីបង្កើនការស្រូបយកជាតិដែក។
ទី៣. Vit C ជួយដល់ប្រព័ន្ធការពាររាងកាយ។
ទី៤. DHA សម្រាប់កុមារអាយុរហូតដល់៣ឆ្នាំ។
ទី៥. រួមជាមួយអាហារមានតុល្យភាព៕