(ភ្នំពេញ)៖ ស្វាគមន៍ការត្រឡប់មកវិញ នៃព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកពិភពលោកកីឡាគុនខ្មែរ លើកទី៥!។ ក្រោយពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំ៤លើកមកហើយ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងវិលត្រឡប់មកកាន់ខេត្តសៀមរាប ជាថ្មីម្តងទៀត ដើម្បីបង្ហាញពីល្អឥតខ្ចោះ និងភាពអស្ចារ្យ នៃក្បាច់គុនបុរាណខ្មែរដល់ពិភពលោក។

អ្នកប្រដាល់គុនខ្មែរលំដាប់ជួរមុខដូចជា ព្រំ សំណាង, ឈាង ល្វៃ, សុខធី, រីន ដេវីដ ព្រមទាំងកីឡាករល្បីៗជាច្រើននាក់ទៀត នឹងចូលរួមអង្រួនសង្វៀន ដើម្បីដណ្តើមយកខ្សែក្រវាត់ជើងឯកពិភពលោក។ ពួកគេនឹងត្រូវប្រកួតជាមួយនឹងកីឡាករខ្លាំងៗ មកពីបណ្តាប្រទេសនានា ដែលនឹងធ្វើឱ្យការប្រកួតកាន់តែមានភាពស្វិតស្វាញ និងរំភើប។

ការប្រកួតដ៏អស្ចារ្យនេះ រៀបចំឡើងដោយមានការឧបត្ថម្ភ ពីភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈកីឡា វី អាកទីវ។ ការប្រកួតនឹងធ្វើឡើងរយៈពេល៣ថ្ងៃពេញ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណព្រះរាជដំណាក់ ក្រុងសៀមរាប វេលាម៉ោង ៦ល្ងាចតទៅ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ TVK និងផេកផ្លូវការ Krud Energy, Krud Kun Khmer និង Krud Beer។

អ្វីដែលកាន់តែពិសេសនោះ គឺការចូលទស្សនា គឺមិនគិតថ្លៃ ហើយអ្នកទស្សនាក៏អាចរីករាយ ជាមួយនឹងការតាំងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈ ដ៏ឈ្ងុយឆ្ងាញ់ពី វឌ្ឍនៈ ប៊្រូវើរី ផងដែរ។
សូមអញ្ជើញមកទាំងអស់គ្នា ដើម្បីគាំទ្រកីឡាគុនខ្មែរជាមួយគ្រុឌ!៕