(បារីស)៖ ក្លិប PSG កំពុងពិភាក្សាជាមួយ Mohamed Salah ជុំវិញការផ្ទេរដោយមិនគិតថ្លៃ នៅពេលដែលកិច្ចសន្យារូបគេជាមួយក្លិបអង់គ្លេស Liverpool ត្រូវបានបញ្ចប់នៅចុងរដូវកាលនេះ នេះបើតាមប្រភពពី LEquipe នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ។

រំលឹកផងថា កីឡាករខ្សែប្រយុទ្ធមានវ័យ ៣៥ឆ្នាំ Mohamed Salah បានចូលមកកាន់ក្លិបហង្សក្រហម Liverpool កាលឆ្នាំ២០១៧ ពីក្លិបអ៉ីតាលី AS Roma ដោយបានរួមចំណែកជួយក្រុមឈ្នះពាន UEFA Champions League 2018-2019 និងជាកីឡាករម្នាក់ស៊ុតបាន ១៦៨គ្រាប់នៅ Premier League ។

នេះជាគោលដៅថ្មីរបស់ក្លិប PSG បន្ទាប់ពីមានការខកចិត្តពីការព្យាយាមនាំយក Robert Lewandowski និង Khvicha Kvaratskhelia នៅរដូវក្តៅមុន ៕