(ភ្នំពេញ)៖ របាយការណ៍ហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវតម្លាភាព ភាពជឿជាក់ និងទំនុកចិត្ត ក្នុងប្រតិបត្តិការអាជីវកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។ ដើម្បីសម្រេចបាននូវភាពច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឲ្យអនុលោម តាមស្តង់ដាសកលដែលហៅថា ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (IFRS)។

ជាក់ស្តែងរបាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំនៅក្រោម IFRS ផ្តល់នូវទិន្នន័យដែលអាចទុកចិត្តបានសម្រាប់ ការវាយតម្លៃប្រតិបត្តិការអាជីវកម្ម ដែលជួយដល់និយោជិត អ្នកគ្រប់គ្រង និងអ្នកវិនិយោគក្នុងការ កំណត់អត្តសញ្ញាណនិន្នាការហានិភ័យ និងយុទ្ធសាស្ត្រ ក្នុងការសម្រេចចិត្តផ្សេងៗ។

ដើម្បីរួមចំណែក​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​ ​សហគ្រាស ក្នុងការកំណត់​ឱ្យ​បាន​ច្បាស់លាស់​​​ពី ​ស្តង់ដា​ដែល​ក្រុមហ៊ុន​បាន​ប្រើប្រាស់​សម្រាប់​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ ក៏ដូចជាបង្កើនចំណេះដឹង ផ្នែកស្ដង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ សម្រាប់អង្គភាពធុនតូច និងមធ្យម​​ CamEd Business School បានបង្កើតវគ្គសិក្សាខ្លីលើផ្នែកសញ្ញាបត្រជំនាញស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជា​តិ សម្រាប់អង្គភាពធុនតូច និងមធ្យម។​

វគ្គសិក្សានេះ ផ្តោតសំខាន់លើចំណុចសិក្សាគោលជាច្រើនដូចជា ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ក្រុមហ៊ុនឯកត្តបុគ្គល ស្របតាម CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម និងIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម។ ដើម្បីបង្កើតទំនុកចិត្តក្នុងការដោះស្រាយភាពស្មុគស្មាញ ផ្នែកហិរញ្ញវត្ថុជាក់លាក់ចំពោះសហគ្រាសធុនតូច និងមធ្យម វគ្គសិក្សានេះបានធ្វើការរៀបចំ សម្រិតសម្រាំងយ៉ាងពិសេសដែលមានការបង្ហាញអំពី វិធីសាស្ត្រក្នុងការកត់ត្រា ចំណូល ទ្រព្យ គណនាពន្ធលើប្រាក់ចំណូល និងធ្វើរបាយការណ៍ លំហូរសាច់ប្រាក់ ការទទួលស្គាល់ប្រាក់ចំណូល ការវាយតម្លៃទ្រព្យសកម្ម និងជំនាញគណនេយ្យផ្សេងៗទៀតដែលជាប្រយោជន៍ក្នុងការអនុវត្តក្នុង សហគ្រាសជាក់ស្តែង។

ចាប់ផ្តើមពង្រឹងចំណេះដឹងស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិសម្រាប់អង្គភាព ធុនតូច និងមធ្យមរបស់អ្នកនៅថ្ងៃនេះ ជាមួយ CamEd Business School ឲ្យបានមុនថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ តាមរយៈគេហទំព័រ៖ https://web.cam-ed.com/beta/ifrs-register​ ឬធ្វើការទំនាក់ទំនងផ្ទាល់ ដើម្បីសួរព័ត៌មានបន្ថែមតាមរយៈ [email protected] ឬលេខទូរសព្ទ 070 673 673 / 010 986 523 / 078 588 886៕