(បរទេស)៖ Daniel Dubois នឹងឡើងការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក WBC ពីការប្រឈមមុខដាក់គ្នាទល់នឹង Joseph Parker នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប្រទេសអារ៉ាប៊ីសាអូឌីត។

កីឡាករប្រដាល់សកលសញ្ជាតិអង់គ្លេស វ័យ ២៧ឆ្នាំរូបនេះ បានកំពុងគ្រប់គ្រងខ្សែក្រវាត់២ ក្នុងដៃបច្ចុប្បន្នគឺ WBC និង IBF ដែលទើបការពារបានសម្រេចលើកដំបូងផងដែរ ក្រោយផ្តួល Anthony Joshua កាលពីខែកញ្ញា ឆ្នាំ២០២៤។

Dubois ដែលបានកើតនៅទីក្រុង Briton ប្រទេសអង់គ្លេស នឹងត្រូវឡើងការពារខ្សែក្រវាត់ទាំងពីរនេះ ពីការវ៉ៃដណ្តើមរបស់កីឡាករមកពីណូវែលហ្សេឡង់ វ័យ ៣២ឆ្នាំ Parker ដែលធ្លាប់ជាម្ចាស់ខ្សែក្រវាត់ WBO នៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០១៨ មុនពេលរបូតទៅលើកណ្តាប់ដៃរបស់ Joshua។

Parker ទទួលបានជ័យជម្នះ ៤ប្រកួតជាប់ៗគ្នាចុងក្រោយនេះ ក្នុងនោះដែរក៏បានផ្តួលគូប្រជែង Deonty Wilder និង Zhang ផងដែរ ក្នុងចំណោមជ័យជម្នះសរុប ៣៥លើក និងធ្លាប់ចាញ់ ៣លើក ដ្បិតម្ចាស់ខ្សែក្រវាត់ Dubois ធ្លាប់ឈ្នះលក្ខណៈអាជីព ២២លើក និងផ្តួលដៃគូសន្លប់បានដល់ទៅ ២១ដង ក្រៅពីបរាជ័យ ២ដងផងដែរ៕