(ភ្នំពេញ)៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បង្ហាញផលចំណេញ ៥ចំណុចពីកម្មវិធី Kun Lun Fight - Cicada FC Elite Tournament ដែលរៀបចំនៅលើទឹកកម្ពុជា គ្រោងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ តែមិនមានការផ្សាយផ្ទាល់តាមទូរទស្សន៍នោះទេ, នេះបើតាមលោកបានឱ្យដឹងនៅលើបណ្តាញសង្គម Facebook ។ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ។
លោក ខូវ ឆាយ បានឱ្យដឹងថាដូច្នេះថា ព្រឹត្តិការណ៍ប្រកួត Kun Lun Fight - Cicada FC Elite Tournament ធ្វើនៅថ្ងៃទី16 ខែធ្នូ ឆ្នាំ2024 នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ (មិនមានផ្សាយផ្ទាល់តាមទូរទស្សន៍ទេ ជាកម្មវិធីលក់សំបុត្រតម្លៃថ្លៃ អតិថិជនគោលដៅបរទេស)។ ខ្មែរយើងចំនេញច្រើនណាស់ពីព្រឹត្តិការណ៍នេះ ដូចជា៖
1-កម្មវិធីប្រកូតតាមច្បាប់គុនខ្មែរ
2-ប្រើប្រាស់អាជ្ញាកណ្តាលចៅក្រមខ្មែរ
3-កីឡាករខ្មែរមាន 6រូប
4-ធ្វើនៅលើទឹកដីខ្មែរ ជួលទីតាំងខ្មែរ សំបុត្រយន្តហោះ ស្នាក់នៅហូបចុករបស់ខ្មែរ ចាយវាយក្នុងស្រុកខ្មែរ (ទេសចរណ៍កំសាន្តក្នុងស្រុកខ្មែរ)
5-ផ្សាយទៅក្រៅប្រទេសអោយគេស្គាល់ពីប្រទេសកម្ពុជា ថាជាប្រទេសមានសុខសន្តិភាពពេញលេញ អាចអោយបរទេសគ្រប់ជាតិសាសន៍មករៀបចំព្រឹត្តិការណ៍នានាបានដោយរលូននិងជោគជ័យ ។ បើសិនជាមានចំណុចខាតបង់សូមបងប្អូនជួយប្រាប់ផង៕