(ភ្នំពេញ)៖ បន្ទប់ពីលោក ឧកញ៉ា ខេមរៈ សិរីមន្ត បានចេញ MV បទថ្មី «ដាច់ឆ្នាំថ្មី សល់អ្វីខ្លះ?» ផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសហ្វេនៗតែម្តង។ រឿងរ៉ាវក្នុងបងចម្រៀងមួយនេះនិយាយរៀបរាប់ពីជីវិតពិតរបស់កម្មករប្រមូលសំរាម ដែលខិតខំធ្វើការងារមិនគិតយប់ថ្ងៃ ទោះក្តៅរងារ ឈឺក្បាលវិលមុខ ក៏នៅតែទ្រាំដើម្បីក្រពះ និងគ្រួសារ។
រឿង MV ថ្មីមិនទាន់ចប់ផង កំពូលតារាចម្រៀងច្រៀងបានគ្រប់ទំរង់ ឧញ្ញ៉ា ខេមរៈ សិរីមន្ត បាននិយាយចំៗទៅកាន់កំពូលកីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា នៅលើឆាកប្រគំតន្ត្រីដ៏ធំអស្ចារ្យរបស់ GANZBERG BEER កាលពីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅស្រុករមាសហែក ខេត្តស្វាយរៀង នៅមុខមហាជន និងហ្វេនៗ ហើយកំពុងមានការផ្សាយផ្ទាល់ផង។ គាត់បាននិយាយថា «កីឡារ ធឿន ធារ៉ា គាត់បានធ្វើរឿងអស្ចារ្យសម្រាប់ប្រទេសជាតិរបស់យើង ពាក់ព័ន្ធ និងគុនខ្មែរ ហើយ GANZBERG បានផ្តល់ផ្ទះ ឡាន និងក្លាយជា BA របស់ក្រុមហ៊ុនទៀត ហើយ ខ្ញុំក៏មានចម្រៀងមួយបទ ទុកជាការដូជូនគាត់មួយដែរ គឺបទ បេះដូងអ្នកប្រដាល់»។ ពុកម៉ែបងប្អូនស្ទើមួយប្រទេសអ្នកខ្លះក៏បានធ្លាប់ស្តាប់ និងច្រៀងបទនេះផងដែរ បទនេះហាក់ដូចជានិយាយរៀបរាប់ពីជិវិតរបស់កំពូលកីឡាករគុនខ្មែរ ធឿន ធារ៉ា អ៉ីចឹងដែរ៕